គ្រូបង្គោលក្រុមជម្រើសជាតិអ៊ីតាលីលោក Gennaro Gattuso បានហៅការប្រកួត Play-Off យកកៅអី World Cup ទល់នឹងអៀកឡង់ខាងជើងគឺជាការប្រកួតធំបំផុតក្នុងអាជីពដឹកនាំរបស់លោក។

និយាយក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃពុធម្សិលមិញ អតីតខ្សែបម្រើ AC Milan ដែលធ្លាប់លើកពាន World Cup ក្នុងនាមជាកីឡាករជាមួយអ៊ីតាលីនៅឆ្នាំ ២០០៦ នោះ បានជំរុញឱ្យកូនក្រុមរបស់លោកបំភ្លេចចោលដាមបរាជ័យរបស់អ៊ីតាលីនាពេលកន្លងមក។
អ៊ីតាលីបានខកខានបង្ហាញខ្លួននៅ World Cup ពីរព្រឹត្តិការណ៍ជាប់គ្នារួចមកហើយគឺឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា ខណៈលោក Gattuso ថា កីឡាកររបស់លោកត្រូវតែជំនះការលំបាក ជំនះការធ្លាក់ចុះនៃបាល់ទាត់អ៊ីតាលី និងជាពេលដែលត្រូវស្តាមុខមាត់ក្រុមជម្រើសជាតិឡើងវិញ។
បេសកកម្មរបស់ក្រុមអ៊ីតាលីមិនមែនបាំងតែអៀកឡង់ខាងជើងតែមួយទេ ពោលគឺពួកគេត្រូវការឈ្នះការប្រកួតនេះហើយ នឹងត្រូវជួបជាមួយក្រុមឈ្នះរវាងវែល រឺបូស្នៀ។
ក្រុមដែលឈ្នះពីវគ្គ Play-Off នេះនឹងត្រូវចូលទៅក្នុងពូល B នៅ World Cup ដែលមានម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស៕ អត្ថបទ៖នាង សុភាវុធ


