ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ ស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ៕



