ការប្រយុទ្ធផ្ទុះឡើងជាថ្មីរវាងអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ក្រោយបទឈប់បាញ់បណ្ដោះអាសន្នបានបញ្ចប់

2026/03/26 10:16:26 pm        162

ការប្រយុទ្ធគ្នាជាថ្មីបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន កាលពីថ្ងៃពុធ (២៥ មីនា) បន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្នបានផុតកំណត់ ដោយបានសម្លាប់ជនស៊ីវិលមួយចំនួន និងបណ្ដាលឱ្យមានអ្នករងរបួសផ្សេងទៀតនៅភាគខាងកើតអាហ្វហ្គានីស្ថាន នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីតាលីបង់អាហ្វហ្គានីស្ថាន។

បទឈប់បាញ់រយៈពេលខ្លីនេះ ត្រូវបានប្រកាសដោយភាគីទាំងពីរនៅមុនថ្ងៃបុណ្យសាសនាអ៊ិស្លាម Eid al-Fitr។ លោក Ziaur Rahman Speenghar មន្រ្តីជាន់ខ្ពស់នៅអាហ្វហ្គានីស្ថាន បាននិយាយថា កងកម្លាំងប៉ាគីស្ថាន បានបាញ់គ្រាប់កាំភ្លើងធំរាប់សិបគ្រាប់ចូលទៅក្នុងស្រុក Narai និង Sarkano ដែលបានសម្លាប់ជន និងនាំឱ្យមានអ្នករបួសមួយចំនួន បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់។

លោកបានបន្តថា កងកម្លាំងព្រំដែនអាហ្វហ្គានីស្ថានបានបាញ់តបតវិញ ដោយអះអាងថាពួកគេបានកម្ទេចប៉ុស្តិ៍យោធាប៉ាគីស្ថានចំនួន ៣កន្លែង និងសម្លាប់មនុស្សម្នាក់។ ទោះជាយ៉ាងណា ការអះអាងនេះមិនទាន់ត្រូវបានបញ្ជាក់ដោយប្រភពឯករាជ្យនៅឡើយទេ ហើយក៏មិនទាន់មានការឆ្លើយតបភ្លាមៗពីខាងយោធាប៉ាគីស្ថានដែរ។ មន្ត្រីមូលដ្ឋានប៉ាគីស្ថានមួយរូបនៅភាគពាយព្យ បានចោទប្រកាន់កងកម្លាំងអាហ្វហ្គានីស្ថានថា ជាអ្នកចាប់ផ្ដើមការបាញ់ប្រហារនៅក្នុងតំបន់ជាច្រើន។

អំពើហិង្សាចុងក្រោយនេះ បានកើតឡើងប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមផ្អាកការវាយប្រហារ តាមការស្នើសុំពីអារ៉ាប៊ីសាអ៊ូឌីត ទួរគី និងកាតា។ ដោយឡែក ក្រុមសកម្មប្រយុទ្ធ តាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថាជាក្រុម Tehrik-e-Taliban Pakistan ឬ TTP ក៏បាននិយាយថា ខ្លួនបានចាប់ផ្ដើមការវាយប្រហារឡើងវិញនៅប៉ាគីស្ថាន បន្ទាប់ពីបានរក្សាបទឈប់បាញ់អស់ ៣ថ្ងៃក្នុងឱកាសបុណ្យ Eid របស់ខ្លួនរួចមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm