មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកណ្ដាលទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត

2026/03/26 10:33:20 pm        208

រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ច​សន្យា​សាលា​ខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និង​ពុំ​ធ្លាប់​ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន៣១៣ នាក់ នៅសាលាខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

មានប្រសាសន៍ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់​កិច្ច​សន្យា​សាលា​ខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម​ នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តផងដែរនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ការ​បំពាក់​មេដាយ​សំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃនេះ គឺស្របតាម​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​សម្ដេច​តែង​តែ​គិតគូ​ជា​និច្ច​ចំពោះ​សុខ​ទុក្ខ​ជីវភាព​រប​ស់​មន្ត្រី​រាជ​ការ​ទាំង​អស់ មិនថាមន្ត្រីក្របខ័ណ្ឌ ឬកិច្ចសន្យានោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម​អភិបាល​ខេត្ត ​ក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការ និង​ម​ន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយនាថ្ងៃនេះ ព្រមទាំងបានជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រីទាំងអស់ សូមបន្តការខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បី​រួម​គ្នា​ក្នុង​ការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន និងការបម្រើសេវាសុខាភិបាល និង​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម​អភិបាល​ខេត្ត ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រម​សីលធម៌​វិជ្ជាជីវៈ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពិនិត្យ ព្យាបាល និង​ត្រូវ​ប្រាស្រ័​យ​ទាក់ទ​ង ដោយពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹម ដើម្បីកសាងទំនុកចិត្ត និងភាព​កក់​ក្តៅជូ​ន​អ្នក​ជំងឺ​។ ជាពិសេសសូមបន្តអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេសព្យាបាលតាមបែបទំនើបឱ្យបាន ជា​ប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះអាយុជីវិត។ ត្រូវមានបុរេសកម្ម ក្នុង​ការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រ ថែទាំសុខភាព ការចាក់វ៉ាក់សាំង និង​ការ​បង្ការជំងឺផ្សេងៗ ដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់នៅមូលដ្ឋាន ទន្ទឹមនេះ ត្រូវ​យក​ចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រីសុខាភិបាលជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ឱ្យមានសមត្ថភាព និង​គុណវុឌ្ឍិគ្រប់គ្រាន់ផងដែរ។

សូមបញ្ចាក់ថា នេះជាលើកទី ២ហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក សរុបចំនួន ៣១៣នាក់ ដោយឡែកកាលពីលើកទី១ បានបំពាក់ជូនចំនួន ៣៨៩ នាក់៕ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm