ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP ចង់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

2026/03/26 03:45:02 pm        79

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់ក្រុមជំនួយការរបស់លោកថា លោកចង់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។

យោងតាមកាសែតនេះ នៅក្នុងការសន្ទនាឯកជន លោក ត្រាំ បានប្រាប់ «សហការីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា លោកចង់ជៀសវាងសង្គ្រាមអូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ង់» ហើយថា «លោកគិតថា ជម្លោះនេះ គឺស្ថិតក្នុងដំណាក់កាលចុងក្រោយរបស់វា ដោយជំរុញឲ្យពួកគេប្រកាន់ខ្ជាប់នូវពេលវេលាកំណត់ពី៤ ទៅ ៦សប្តាហ៍ ដែលលោកបានគូសបញ្ជាក់ជាសាធារណៈ»។ The Wall Street Journal បានកត់សម្គាល់ថា ក្រៅពីនេះ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ក្រុមរបស់លោកថា ជម្លោះជាមួយអ៊ីរ៉ង់បង្វែរលោកចេញពីអាទិភាពផ្សេងទៀត ដោយបន្ថែមថា ទីប្រឹក្សាជិតស្និទ្ធបំផុតមួយចំនួនរបស់លោកចង់ឲ្យ លោកផ្តោតលើបញ្ហាបន្ទាន់បំផុត ដែលអ្នកបោះឆ្នោតអាមេរិកមានការព្រួយបារម្ភ ដូចជាការដំឡើងថ្លៃដែលបង្កឡើងដោយជម្លោះនេះជាដើម។

កាសែតនេះ បានកត់សម្គាល់ថា សេតវិមានបានគ្រោងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅពាក់កណ្តាលខែឧសភា «ដោយមានការរំពឹងទុកថា សង្គ្រាមនេះ នឹងត្រូវបានបញ្ចប់ មុនពេលកិច្ចប្រជុំចាប់ផ្តើម»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូ ឌីត។ លោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន
2026/03/28 03:20:13 pm        1
ប្រធានាធិបតីអាមេរិក និយាយថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ
2026/03/28 03:18:04 pm        1
ប៉ាគីស្ថាននឹងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មការងារ នៅក្រៅប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្ស
2026/03/28 03:16:19 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែលស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន

2026/03/28 03:20:13 pm
​ប្រធានាធិបតីអាមេរិក និយាយថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ
2026/03/28 03:18:04 pm
​ប៉ាគីស្ថាននឹងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មការងារ នៅក្រៅប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្ស
2026/03/28 03:16:19 pm
​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីលទ្ធភាពនៃការដោះស្រាយជម្លោះ
2026/03/28 03:14:21 pm
​ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
2026/03/28 02:31:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/27 08:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am