ទីភ្នាក់ងារ UN អំពាវនាវរកថវិកាបន្ថែមដើម្បីជួយជនភៀសខ្លួនរាប់លាននាក់ ក្នុងសង្រ្គាមមជ្ឈិមបូព៌ា

2026/03/26 10:51:48 pm        187

ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Barham Salih កាលពីថ្ងៃពុធ (២៥ មីនា) បានទទូចឱ្យម្ចាស់ជំនួយផ្តល់ថវិកាបន្ថែម ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកើតចេញពីសង្រ្គាមដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ដោយលោកបានលើកឡើងថា រហូតមកដល់ពេលនេះ ទីភ្នាក់ងារជនភៀសខ្លួនមួយនេះ ទទួលបានថវិកាតិចជាង ១០% ប៉ុណ្ណោះនៃចំនួនដែលត្រូវការចាំបាច់។

មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ ហើយមនុស្សរាប់លាននាក់បានបាត់បង់ទីជម្រកនៅអ៊ីរ៉ង់ និងលីបង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលនាំឱ្យទីក្រុងតេអេរ៉ង់ វាយបកវិញទៅលើអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងបណ្តារដ្ឋនៅតំបន់ឈូងសមុទ្រ។

នៅអ៊ីរ៉ង់ មនុស្សប្រហែល ៣,២លាននាក់ បានភៀសខ្លួនពីផ្ទះសម្បែង ខណៈមនុស្សជាង ១លាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅលីបង់ ដែលជាតួលេខប្រហែល ១៧% នៃចំនួនប្រជាជនសរុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

លោក Salih ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅទីក្រុងព្រុចសែលថា៖ «អង្គការបានអំពាវនាវសុំជំនួយចំនួន ៦៩លានដុល្លារ សម្រាប់មជ្ឈិមបូព៌ា ប៉ុន្តែរហូតមកដល់ពេលនេះ ទីភ្នាក់ងារជនភៀសខ្លួន ទើបតែទទួលបានតិចជាង ១០% ប៉ុណ្ណោះ។ នេះជាវិបត្តិដ៏ធំធេងបំផុត ហើយប្រជាជនពិតជាត្រូវការជំនួយខ្លាំងណាស់»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm