សួនកម្សាន្ត STEM បង្ហាញការចាប់អាម្មណ៍ពីកុមារមកលេងកម្សាន្តទាញយកសក្តានុពលវិស័យ STI

2026/03/26 11:02:57 pm        285

សួនកម្សាន្ត (STEM) នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦នេះ បាន​បង្ហាញ​នូវការចាប់អាម្មណ៍យ៉ាង ខ្លាំងពីកុមារ សិស្ស-និស្សិត ចូលលេងកម្សាន្ត និង​សិក្សា​ស្វែង​យល់ ​ដើម្បីទាញយកសក្តានុពលដែលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)​ ដើម្បីឆ្លើយតបនិងបរិបថថ្មីៗក្នុងស្រុក តំបន់ និងពិភពលោក។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាមហាព្រឹត្តការណ៍ដ៏ធំមួយ ដែលនាំមកនូវវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ថ្មីៗជាច្រើន សម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នក​ដឹក​នាំ​ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីជាពុទ្ធិ និងការចាប់​យក​វិស័យ​ទាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍ​ ចំណេះដឹង និងជាមូលដ្ឋានសម្រាប់ការធ្វើអាជីវកម្មជាដើម។

នៅក្នុងទិវាជាតិនេះ យុវជនកម្ពុជាដែលជាធុរកិច្ចបណ្តុះថ្មី បានលើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នកយកព័ត៌មាន BTV ថា ជុំវិញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺ​ជា​វិស័យ​ដែល​កំពុងមានភាពលេចធ្លោទាំងនៅក្នុងជាតិ និងអន្តរជាតិ ក្នុង នោះទាក់ទិនកម្មវិធី (STEM) ​ដែលមានជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាជាដើម បាន​និង​កំពុង​ចាប់​អារម្មណ៍​ យ៉ាងខ្លាំងពីកុមារ សិស្ស-និស្សិត នៃការចាប់យកវិស័យទាំងនេះ សម្រាប់​ជាមូ​លដ្ឋា​ន​​ដើម្បី​ពង្រីកខ្លួន ឱ្យក្លាយជាធនធានដែលមាន សក្តានុពល និងក៏ជាការ​តម្រង់​ទិស​ដល់​អ្នក​វិទ្យា​សាស្ត្រ ​និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគគេបន្តទាញយក សក្តានុពល​ដែល​គ្មា​ន​ដែន​ពី​វិស័យទាំងនេះ សម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លើក​ឡើង​ថា ជុំវិញវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ នៅតាមបណ្តាប្រទេសជឿនលឿនជាច្រើន បាន​និង​កំពុង​បង្កើន​ការវិនិយោគយ៉ាងខ្លាំងក្លា នៅលើបច្ចេកវិទ្យាទំនើបៗ ជាពិសេសបច្ចេកវិទ្យាចុងក្រោយ គឺ​បញ្ញាសិប្បនិម្មិត (Ai) ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង ក្នុង​បរិបថ​កំពុង​រីក​ចម្រើ​ន​នេះ។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែន​ជា​វិស័យ​ដាច់​ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធ សាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។

សូម​បញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​គាំទ្រ​ការ​លើក​កម្ពស់នវានុវត្តន៍ និងពិពិធ- កម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍតិចតួច និងការសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទិវានេះ​ត្រូវ​បាន​រៀប​ចំឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        64
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm