គ្រឹះស្ថានអប់រំ និងវិស័យឯកជនជប៉ុនសហការជាមួយក្រសួងការងារ​បង្កើត​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​មេកានិចយានយន្តនៅកម្ពុជា​

2026/03/26 11:14:15 pm        238

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងក្រុមហ៊ុន Toyota (Cambodia) និងបានអញ្ជើញធ្វើជាសក្ខីភាព ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្តីពី "ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល តូយ៉ូតា រួម" រវាងក្រុមហ៊ុនទាំងពីរ និង​វិទ្យាស្ថាន​បច្ចេកទេស JVC ដើម្បីលើកកម្ពស់​ជំនាញ​មេកានិច​យាន​យន្ត​កាន់​តែ​មា​ន​គុណ​ភាព​ថែម​ទៀត​នៅកម្ពុជា។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោម​គម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើក​កម្ពស់​គុណភាព​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និងវិជ្ជាជីវៈ លើជំនាញមេកានិច​រថយន្ត​ឱ្យ​ឆ្លើយ​តប​ទៅ​នឹ​ង​ស្តង់​ដា​ឧស្សាហកម្ម​ទំនើប​បច្ចុប្បន្ន​។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្ម​វិធី​ហាត់​ការ​, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការ​កែ​លម្អ​ជាបន្តបន្ទាប់, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចស​ហការ​ក្នុង​ការ​ជ្រើស​រើស​និស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និង​បាន​វាយ​តម្លៃ​ខ្ពស់ចំពោះវិស័យឯកជន ជាពិសេស​ភាគី​ក្រុម​ហ៊ុន​ដែល​ជាដៃ​គូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញ​ច្បាស់​លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខណៈ​វិស័យ​ឧស្សាហកម្ម​រថយន្ត​កំពុង​មាន​សន្ទុះ​រីក​ចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លា​យ​ជាកម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​យុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និង​ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌល​ដៃគូ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធានមនុស្សរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ គឺមិនត្រឹមតែជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បណ្តុះ​បណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ តូយ៉ូតា នាពេលអនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជា​ការ​ភ្ជាប់​ទៅ​នឹង​ឫស​គល់​នៃ​ទំនា​ក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។

ជាការឆ្លើយតប ភាគីក្រុមហ៊ុនទាំងពីរ បានបង្ហាញការអរគុណក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជា​ការ​ផ្តល់ឱ​កាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm