នាយករដ្ឋមន្ត្រីនៃរដ្ឋជ្វីហ្វលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលកំពុងបន្តប្រតិបត្តិការសកម្មរបស់ខ្លួនប្រឆាំងនឹងអង្គភាពប្រយុទ្ធនៃអង្គការស៊ីអ៊ីតហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។ យោងតាមលោក គោលដៅ គឺដើម្បីបង្កើតតំបន់ទ្រនាប់ ដែលមានស្ថេរភាព ដើម្បីធានាសន្តិសុខនៃតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

ប្រធានការិយាល័យរដ្ឋាភិបាលបានដកស្រង់សម្តីលោក ណេតាន់យ៉ាហ៊ូ ដែលបានបានថ្លែងថា៖«យើងបានបង្កើតតំបន់ទ្រនាប់សន្តិសុខពិតប្រាកដមួយ ដែលទប់ស្កាត់ការឈ្លានពានទឹកដីនៃតំបន់ Galilee តាមរយៈព្រំដែនភាគខាងជើង។ យើងកំពុងពង្រីកតំបន់ទ្រនាប់សន្តិសុខនេះ ដើម្បីរុញច្រានការគំរាមកំហែងពីមីស៊ីលប្រឆាំងរថក្រោះឲ្យឆ្ងាយពីកន្លែងតាំងទីលំនៅរបស់យើង។ យើងគ្រាន់តែបង្កើតតំបន់ទ្រនាប់ឲ្យកាន់តែធំ»។
លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងពេលកិច្ចប្រជុំតាមវីដេអូជាមួយប្រមុខនៃតំបន់ព្រំដែននៅភាគខាងជើងនៃប្រទេសនេះ។ ដោយនិយាយអំពីការប្រយុទ្ធគ្នានៅលីបង់ លោក ណេតាន់យ៉ាហ៊ូ បានកត់សម្គាល់ថា យោធារបស់ក្រុមហេសបូឡា កំពុងរៀបចំការឈ្លានពានទឹកដីអ៊ីស្រាអែល ប៉ុន្តែកងទ័ពរបស់យើង កំពុងប្រឹងប្រែងដើម្បីបញ្ចប់ការគំរាមកំហែងទាំងនេះ៕
