ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការធ្លាប់ចុះ នៃអត្រាឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញយ៉ាងផុសផុល៕
