រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយធានាកិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោក Pistorius បានថ្លែងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ថា៖«យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាសន្តិភាពណាមួយ»។
លោកបាននិយាយថា៖«ប្រសិនបើវាដល់ចំណុចដែលយើងមានបទឈប់បាញ់ យើងនឹងពិភាក្សាអំពីប្រតិបត្តិការគ្រប់ប្រភេទ ដើម្បីធានាសន្តិភាព និងជាពិសេសសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រហ័រមូស» ដោយពុំបានផ្ដល់ព័ត៌មានលម្អិតទេ៕

