ប្រភពប៉ាគីស្ថាន៖ អ៊ីស្រាអែលដករដ្ឋមន្ត្រីការបរទេស និងប្រធានសភាអ៊ីរ៉ង់ចេញពីបញ្ជីត្រូវវាយប្រហារ

2026/03/27 12:54:34 am        44

នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រភពពីប៉ាគីស្ថានដែលដឹងអំពីការពិភាក្សា បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអ៊ីស្រាអែលបានដករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភា លោក Mohammad Baqer Qalibaf ចេញពីបញ្ជីឈ្មោះដែលត្រូវវាយប្រហាររបស់ខ្លួន បន្ទាប់ពីប៉ាគីស្ថានបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនកុំកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ទាំង២។

ប្រភពនោះបានបញ្ជាក់ថា៖ «អ៊ីស្រាអែលបង្ហាញការសម្របសម្រួលរបស់ពួកគេ ហើយចង់ដកអ្នកទាំង២ ចេញ។ យើងបានប្រាប់សហរដ្ឋអាមេរិកថា ប្រសិនបើមន្ត្រីទាំង ២រូប ក៏ត្រូវបានសម្លាប់ដែរនោះ គ្មានអ្នកណាផ្សេងទៀតដែលត្រូវជជែកជាមួយឡើយ។ ដូច្នេះ សហរដ្ឋអាមេរិកបានស្នើឲ្យអ៊ីស្រាអែលដកឈ្មោះចេញ»។

ការិយាល័យយោធា និងការបរទេសរបស់ប៉ាគីស្ថានមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ចំពោះការលើកឡើងនេះ។ សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ដំបូងគេថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទាំង ២រូប ត្រូវបានដកចេញជាបណ្ដោះអាសន្នពីបញ្ជីឈ្មោះរបស់អ៊ីស្រាអែល សម្រាប់មន្ត្រីដែលត្រូវកំណត់គោលដៅវាយប្រហារ ខណៈពេលដែលពួកគេកំពុងស្វែងរកលទ្ធភាពដែលអាចមានកិច្ចចរចាសន្តិភាព។

ដោយដកស្រង់សម្ដីរបស់មន្ត្រីអាមេរិក សារព័ត៌មាន WSJ បានឲ្យដឹងបន្ថែមថា មន្ត្រីទាំង ២រូប ត្រូវបានដកចេញពីបញ្ជីនេះរយៈពេល ៤ ឬ ៥ថ្ងៃ ប៉ុន្តែមិនបានលើកឡើងពីតួនាទីរបស់ប៉ាគីស្ថានណាមួយ នៅក្នុងដំណើរការនោះឡើយ។ ប្រទេសប៉ាគីស្ថាន អេហ្ស៊ីប និងទួរគី កំពុងដើរតួនាទីជាអ្នកសម្របសម្រួល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm