រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​សម្រាប់​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង Mariupol​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/03/31 04:44:58 pm        834

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់ ​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដើម្បី​ឲ្យ​ជន​ស៊ីវិល​មានឱកាស​អាច​ជម្លៀស​ចេញ ពី​ទីក្រុង​កំពង់ផែ​រង​ការឡោមព័ទ្ធ Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ច្រក​របៀង​មនុស្សធម៌​មួយ​ពី​ទីក្រុង Mariupol ទៅ​កាន់​ទីក្រុង Zaporizhzhia ភាគ​អាគ្នេយ៍​របស់​ប្រទេស​អ៊ុយ​ក្រែ​នតាម​ច្រក​ទីក្រុង​កំពង់ផែ Berdiansk ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងទ័ព​រុស្ស៊ីនឹង​ត្រូវ​បើក​ចាប់ពី​ម៉ោង​ ១០​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​ស្មើនឹង​ម៉ោង ២:០០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​កម្ពុជា​យើង។​ ​សេចក្ដីថ្លែងការណ៍​នេះ​និយាយ​ថា សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​នេះ​ត្រូវតែ​ជោគ​ជ័យ យើង​ស្នើ​ឲ្យ​មានការ​អនុវត្តន៍​ជាមួយ​នឹង​ការចូលរួម ​របស់​ឧត្ដមស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន និង​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ស្នើ​ដល់​ទី​ក្រុង​គី​វឲ្យ​ធានា​ការ​គោរព​ដោយ​គ្មាន​លក្ខខ័ណ្ឌ ​សម្រាប់​បទ​ឈប់​បាញ់​តាម​រយៈ​ការ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅកាន់​ភាគី​អ៊ុយ​ក្រែ​ន ឧត្ដមស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិសម្រាប់​ជនភៀសខ្លួន UNHCR និង​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ ICRC នៅមុន​ម៉ោង​ ៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​ក្រសួង​ដដែល​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​បាន​ព្រមព្រៀង​ចំពោះ​សំណើ​មួយ​ពី​ខាង​ទីក្រុង​គី​វឲ្យ​បើក​ក្នុង​រយៈពេល ​២៤​ម៉ោង​ចុងក្រោយ​សម្រាប់​ច្រក​របៀង​មនុស្សធម៌​ថ្មី​ចំនួន​ ៤ ទៀត​ចាប់ពី​ទីក្រុង Mariupol ដល់​ទី​ក្រុង Zaporizhzhia៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm