វិមានក្រឹមឡាំង៖ ទស្សនកិច្ចរបស់សមាជិកសភារុស្ស៊ី នៅអាមេរិក គឺជា «កិច្ចសន្ទនាចាំបាច់ខ្លាំងណាស់»

2026/03/27 01:04:26 am        47

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់សមាជិកសភារុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃ «កិច្ចសន្ទនាចាំបាច់ខ្លាំងណាស់»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូសង្ឃឹមថា ជំហានដំបូងបែបនេះ នឹងធ្វើឲ្យប្រសើរឡើងក្នុងទំនាក់ទំនង ដែលជាផលប្រយោជន៍របស់ប្រទេសទាំង២។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា គណៈប្រតិភូសមាជិកសភារុស្ស៊ី បានទៅដល់សហរដ្ឋអាមេរិកហើយ សម្រាប់កិច្ចប្រជុំជាមួយសមាជិកសភាអាមេរិក ដែលជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងពីទំនាក់ទំនង រវាងមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំង២ របស់ពិភពលោក បានឈានដល់កម្រិតទាបបំផុត ដោយសារសង្គ្រាមនៅអ៊ុយក្រែន។

បន្ទាប់ពីមានការឈ្លានពានលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មន្ត្រីរុស្ស៊ី បានបញ្ជាក់ថា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន គឺអាក្រក់ជាងពេលណាៗទាំងអស់។ តែភាពអាប់អួ បានប្រសើរឡើងវិញបន្តិច ចាប់តាំងពីប្រធានាធិបតី លោក Donald Trump បានវិលត្រឡប់ទៅសេតវិមានវិញ និងបានប្រឹងប្រែងជួយសម្របសម្រួលបញ្ចប់សង្គ្រាម។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់សមាជិកសភាទៅកាន់សហរដ្ឋអាមេរិកនេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Vedomosti របស់រុស្ស៊ី រួមមានសមាជិកសភាលោក Vyacheslav Nikonov ដែលជាចៅប្រុសរបស់លោក Vyacheslav Molotov ដែលជារដ្ឋមន្ត្រីការបរទេសនៅក្រោមការដឹកនាំរបស់លោក Josef Stalin។

សារព័ត៌មាន Izvestia បានដកស្រង់សម្តីស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ ដែលបាននិយាយថា សមាជិកសភារុស្ស៊ី នឹងជួបជាមួយសមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ហើយបន្ទាប់មកជួបជាមួយមន្ត្រីអាមេរិក នៅថ្ងៃសុក្រ។ អនុប្រធានទី១ នៃគណៈកម្មាធិការកិច្ចការអន្តរជាតិរដ្ឋសភា Duma លោក Alexei Chepa បានប្រាប់សារព័ត៌មាន Izvestia ថា ដំណើរទស្សនកិច្ចនេះ គឺ «ជាផ្នែកមួយនៃការធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ ជាមួយសហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm