ឧត្តរមានជ័យ៖ មិនស្គាល់សត្វខ្ទីងស្មានតែសត្វក្របី រត់ទៅដេញ ស្រាប់តែសត្វខ្ទីងដេញវ័ធ បណ្តាឲ្យកសិករម្ចាស់ចំការដំឡូង៣នាក់របួសធ្ងន់ស្រាល ស្ថិតនៅចំណុចភូមិសិទ្ធសេរី ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះចំនួន៣នាក់ ប្រុស២នាក់ ស្រី១ ដោយសារតែប្រជាពលរដ្ឋទាំង៣នាក់ និងគាត់ជាប្រជាកសិករធ្វើចំការដំឡូង ហើយគាត់មិនដឹងថាជាសត្វខ្ទីងស្មានតែសត្វក្របី បានទៅដេញតែក្រោយមក សត្វខ្ទីងនោះបានដេញវ័ធពួកគាត់វិញបណ្តាឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានបញ្ជូនយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្នុងហេតុការណ៍នោះដែរលោក អាន សាមិត្ត អភិបាលរងស្រុកបន្ទាយអំពឹល រួមទាំងកម្លាំងអភិរក្សមន្ទីរបរិស្ថានខេត្ត កម្លាំងសឹករងបន្ទាយអំពិល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបានធ្វើការហ៊ុមព័ទ្ធឃ្លាំចាំមើលចំពោះសត្វខ្ទីងនេះ ដោយមានការប្រយ័ត្នខ្ពស់តែមិនអាចចាប់បាន រងចាំកម្លាំងជំនាញអភិរក្សសួនសត្វមកចាប់ផ្ទាល់ បច្ចុប្បន្នសត្វខ្ទីងវាបានសំងំនៅក្នុងព្រៃជាប់ចំការដំឡូងមួយកន្លែងស្ថិតនៅខាងកើតភូមិសិទ្ធសេរី ដោយមានការ ការពារពីកងកម្លាំងផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ





