សង្រ្គាមអ៊ីរ៉ង់ បណ្តាលឲ្យលុបចោលដំណើរកម្សាន្តកើនឡើងរបស់ភ្ញៀវទេសចរ ជាពិសេសនៅក្នុងប្រទេសស៊ីបដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍អំឡុងរដូវក្តៅ ។
លោក Savvas Orphanos គឺជាម្ចាស់ហាងលក់វត្ថអនុស្សារីយមួយរូបនៅក្នុងសង្កាត់ Ayios Andreas ស្ថិតក្នុងទីក្រុង Limassol និយាយថា ពួកយើងលែងឃើញមានភ្ញៀវទេសចរមកកម្សាន្តលេងទៀតហើយ ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើង ។ លោកនិយាយថា ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមមកម្ល៉េះ ពេលដែលយានដ្រូនធ្លាក់នៅប្រទេសស៊ីប ភ្ញៀវទេសចរបានចាកចេញទៅអស់ ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ពេលដែលវិស័យទេសចរនៅប្រទេសស៊ីបបើកឡើងវិញ ក្រោយរដូវរងា ។
នៅថ្ងៃទី ២ ខែមីនា ពេលដែលអ៊ីរ៉ង់បើកការវាយប្រហារសងសឹក យានដ្រូនបានវាយប្រហារមូលដ្ឋានទ័ព RAF របស់ចក្រភពអង់គ្លេស ស្ថិតក្នុងទីក្រុង Akrotiriនៅជិតទីក្រុង Limassol ។
លោក Christos Angelides គឺជាអគ្គនាយកសមាគមសណ្ឋាគារស៊ីបនិយាយថា ការស្រាវជ្រាវបង្ហាញថា ការកក់សំបុត្រសម្រាប់ខែមីនា បានធ្លាក់ចុះ ៤០ភាគ ហើយចំនួនធ្លាក់ចុះនេះស្រដៀងគ្នាសម្រាប់ខែមេសា ៕