ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃព្រហស្បតិ៍នេះថា បណ្តាប្រទេសអង្គការណាតូ ពុំបានធ្វើអ្វីសោះ ដើម្បីជួយធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ។
លោក Trumpនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social នាថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនត្រូវការអ្វីពីណាតូនោះទេ ប៉ុន្តែមិនបំភ្លេចនោះឡើយ នេះគឺជាចំណុចសំខាន់ត្រូវចាំ ។
នៅក្នុងសារបង្ហោះដាច់ដោយឡែកមួយទៀតនៅលើបណ្តាញព័ត៌មានសង្គម Truth Social លោក Trumpនិយាយថា ក្រុមចរចាអ៊ីរ៉ង់កំពុងអង្វរលុនតួសុំកិច្ចព្រមព្រៀង ។
លោក Trump និយាយថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជិត ៤សប្តាហ៍សប្តាហ៍នេះ ដែលផ្ទុយពីសម្តីរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ងដែលនិយាយថា ប្រទេសរបស់លោកកំពុងពិនិត្យសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែគ្មានបំណងចូលរួមកិច្ចប្រជុំដើម្បីបញ្ចប់ជម្លោះនោះឡើយ ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយថា ស្របពេលពុំមានការសន្ទនា ឬកិច្ចចរចាជាមួយសហរដ្ឋអាមេរិក សារជាច្រើនត្រូវបានផ្តោះផ្តងតាមរយៈអន្តរការី ៕