ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារសំពត់តង់ផ្តល់ជាជម្រកដល់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យក្រុមគ្រួសារដើរកលុកទឹកនៅក្នុងជំរំរបស់ពួកគេ ។
លោក Marwan Al-Batesh គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិភាពមកមើលជំរំរបស់ពួកគេ ដោយលោកនិយាយថា ក្រុមគ្រួសាររស់នៅក្នុងចំណោមគំនរបាក់បែកអគារ មិនអាចវិលត្រឡប់ទៅកាន់ផ្ទះរងការខូចខាតរបស់ពួកគេវិញបានទេ ។
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ជនប៉ាឡេស្ទីនជួបការលំបាកកើនឡើង ស្របពេលដែលស្ថានភាពរស់នៅរបស់ពួកគេស្ថិតក្នុងភាពដុនដាបណាស់ទៅហើយ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមបទឈប់បាញ់តំបន់ហ្កាហ្សារៀបចំឡើងដោយសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន ប៉ុន្តែអំពើហិង្សាបន្តកើតមានស្ទើរាល់ថ្ងៃ ។ ភាគីទាំង ២ បានដាក់ការស្តីបន្ទោសគ្នាទៅវិញទីមកសម្រាប់ការបំពានបទឈប់បាញ់ ។
តំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញស្ទើទាំងស្រុង ដោយសារសង្រ្គាមរយៈពេលជាង ២ឆ្នាំរបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ៧២.០០០នាក់ និងធ្វើឲ្យដែនដីមួយនេះក្លាយជាគំនរបាក់បែក ៕