ក្រសួងពាណិជ្ជកម្មចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិនរំពឹងថា នឹងរក្សាសន្ទុះពាណិជ្ជកម្ម បើទោះបីជាមានភាពតានតឹងភូមិសាស្រ្តនយោបាយក៏ដោយ ។
អ្នកស្រី He Yongquian គឺជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយក្នុងសន្និសីទសារព័ត៌មាននាទីក្រុងប៉កាំងថា ពាណិជ្ជកម្មបរទេសចិន បានរក្សាកំណើនយ៉ាងឆាប់រហ័ស អំឡុង ២ខែដំបូងក្នុងឆ្នាំនេះ ។
អ្នកស្រីបន្តថា ទាំងការនាំចេញ និងការនាំចេញគ្រឿងចក្រ និងផលិតផលអេឡិចត្រូនិក រកឃើញកំណើនគួរឲ្យចាប់អារម្មណ៍ ដែលនេះឆ្លុះបញ្ចាំងពីភាពធន់ និងថាមវន្តច្នៃប្រឌិតដ៏ខ្លាំងក្លាក្នុងវិស័យពាណិជ្ជកម្មបរទេសរបស់ចិន ។
សូមបញ្ជាក់ថា ចិនឈានចូលឆ្នាំ ២០២៦ជាមួយនឹងការនាំចេញលើសការព្យាករ មុនពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានធ្វើឲ្យបង្អាក់ដល់ពាណិជ្ជកម្មសកល ៕