រុស្ស៊ីជូនដំណឹងសហរដ្ឋអាមេរិកពីការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងថាមពល

2026/03/27 03:07:16 am        14

លោក Kirill Dmitriev គឺជាប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានជូនដំណឹងដល់សហរដ្ឋអាមេរិកពីការវាយប្រហារយានដ្រូនកាលពីពេលថ្មីៗនេះរបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ។

លោក Dmitriev និយាយថា អ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរឡើងតាមរយៈការវាយប្រហារបែបនេះ ។

លោកបន្តថា អ្នករាល់គ្នាបានមើលឃើញហើយថា អ៊ុយក្រែនកំពុងព្យាយាមបង្អាក់ និងធ្វើឲ្យវិបត្តិថាមពលកាន់តែអាក្រក់ទៅ ។ ការវាយប្រហាររបស់អ៊ុយក្រែនកំពុងបង្កការលំបាកកាន់តែខ្លាំងដែលអាចនាំឲ្យតម្លៃថាមពលកាន់តែខ្ពស់ជាងនេះ រួមទាំងនៅសហភាពអឺរ៉ុប និងអង់គ្លេសផងដែរ ។

គួរឲ្យដឹងថា យោធាអ៊ុយក្រែន បានប្រកាសថា ពួកគេបានវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី ។ ទីក្រុងគីវ បានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រើប្រាស់ការលក់ប្រេង ដើម្បីផ្តល់មូលនិធិដល់ជម្លោះ ។ 

នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងការសារបង្ហោះបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ពួកគេបានវាយប្រហារស្ថានីយប្រេងនៅក្រុង Primorsk ស្ថិតក្នុងសមុទ្របាល់ទិក ។

យោធាអ៊ុយក្រែន ក៏បាននិយាយផងដែរថា ពួកគេបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយនៅក្នុងសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ី ស្ថិតនៅចម្ងាយប្រហែល១.៤០០គ.មពីព្រំដែន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm