ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាពិបាកព្យាករផលវិបាកនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែអ្នកខ្លះប្រៀបធៀបវាទៅនឹងផលប៉ះពាល់ដ៏មានសក្តានុពលនៃការរីករាលឆ្លងជំងឺ COVID-19 ។
លោក Putinនិយាយថា ជម្លោះមួយនេះ បណ្តាលឲ្យមានការខូចខាតខ្លាំង ដល់ភស្តុភារអន្តរជាតិ ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដាក់សម្ពាធខ្លាំងលើក្រុមហ៊ុនផលិតអ៊ីដ្រូកាបូន លោហធាតុ និងជីកសិកម្ម ។
លោក Putinនិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចនៅទីក្រុងមូស្គូថា ផលវិបាកនៃជម្លោះតំបន់មជ្ឈិមបូព៌ា នៅពិបាកព្យាករឲ្យពិតប្រាកដ ។
លោកថា ចំពោះរូបលោកអ្នកដែលពាក់ព័ន្ធនឹងជម្លោះមួយនេះ មិនអាចព្យាករអ្វីមួយដោយខ្លួនពួកគេបានឡើយ ប៉ុន្តែសម្រាប់ពួកយើង វាកាន់តែលំបាកជាងនេះទៅទៀត ។
លោក Putinនិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ មាននូវការប៉ាន់ប្រមាណរួចទៅហើយថា វាអាចប្រៀបធៀបនឹងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕