លោក Trump បញ្ជាឱ្យរដ្ឋាភិបាលបើកប្រាក់ឲ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋាន

2026/03/27 03:18:18 pm        137

ប្រធានាធិបតី លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ថា លោកនឹងចាត់វិធានការប្រតិបត្តិដើម្បីបើកប្រាក់ឲ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋានចំនួន៥០.០០០នាក់ ខណៈកិច្ចព្រមព្រៀងមួយបានជាប់គាំងនៅក្នុងសភាដើម្បីដោះស្រាយកង្វះបុគ្គលិក ដែលបានធ្វើឱ្យការធ្វើដំណើរនៅជុំវិញប្រទេសជាប់គាំង។

លោក Trump បាននិយាយថា លោកបានណែនាំក្រសួងសន្តិសុខមាតុភូមិ «ឱ្យបើកប្រាក់ដល់ភ្នាក់ងារ រដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)របស់យើងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពគ្រាអាសន្ននេះ និងដើម្បីបញ្ឈប់ភាពវឹកវររបស់ក្រុមប្រជាធិបតេយ្យនៅតាមអាកាសយានដ្ឋានឲ្យបានឆាប់រហ័ស។ វាពុំមែនជារឿងងាយស្រួលធ្វើនោះទេ ប៉ុន្តែខ្ញុំនឹងធ្វើវា»។

ក្រសួងសន្តិសុខមាតុភូមិបាននិយាយថា មន្ត្រីសន្តិសុខអាកាសយានដ្ឋានជិត៥០០នាក់បានលាឈប់ ចាប់តាំងពីការចាប់ផ្តើមបិទរដ្ឋាភិបាលដោយផ្នែកកាលពីក្នុងខែកុម្ភៈ ខណៈជម្លោះនៅសភាជុំវិញការផ្តល់មូលនិធិរបស់ក្រសួង បានបង្ខំឱ្យមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូនធ្វើការដោយគ្មានប្រាក់ឈ្នួល។

ក្រុមប្រជាធិបតេយ្យនៅក្នុងសភា បានផ្អាកការផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ ខណៈទាមទារឱ្យមានការផ្លាស់ប្តូរច្បាប់គ្រប់គ្រងប្រតិបត្តិការអន្តោប្រវេសន៍ បន្ទាប់ពីភ្នាក់ងារនៅទីក្រុង Minneapolis បានបាញ់សម្លាប់ពលរដ្ឋអាមេរិក២នាក់។ គណបក្សសាធារណរដ្ឋ បានច្រានចោលដដែលៗនូវសំណើរបស់គណបក្សប្រជាធិបតេយ្យដើម្បីផ្តល់មូលនិធិដល់រដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) ខណៈកំពុងចរចាកំណែទម្រង់អំពីរបៀបដែលភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ដំណើរការ។ រដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃពុធថា ទីភ្នាក់ងារនេះអាចត្រូវបានបង្ខំឱ្យបិទអាកាសយានដ្ឋានតូចៗ ប្រសិនបើបញ្ហាបុគ្គលិកកាន់តែអាក្រក់។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm