ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារដោយជំរុញឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីឱ្យមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សរ៍តិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្តន៍រួចហើយនោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាការគិតខ្ពស់របស់រាជរដ្ឋាភិបាលដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលមិនមាននរណាម្នាក់ត្រូវបានបោះបង់ ឬបំភ្លេចមិនបានយកចិត្តទុកដាក់នោះឡើយ តែអ្វីៗត្រូវធ្វើជាដំណាក់កាលៗ៕


