ក្រុមហ៊ួទី ត្រៀមខ្លួនចូលរួមសង្គ្រាមអ៊ីរ៉ង់ ដែលបង្កជាហានិភ័យថ្មីដល់ការដឹកជញ្ជូនតាមសមុទ្រក្រហម

2026/03/27 04:40:54 pm        133

ក្រុមសកម្មប្រយុទ្ធហ៊ួទី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយជាក្រុមដែលបានបង្កភាពវឹកវរដល់ពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមក្នុងអំឡុងសង្គ្រាមហ្កាហ្សាកាលពីពេលកន្លងទៅ បានប្រកាសថា ខ្លួនត្រៀមរួចជាស្រេចក្នុងការវាយប្រហារលើផ្លូវទឹកដ៏សំខាន់នេះជាថ្មីម្តងទៀត ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំមួយរូបក្នុងក្រុមហ៊ួទីប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ នៅក្នុងជំហានមួយដែលអាចនឹងធ្វើឱ្យវិបត្តិប្រេង និងសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។

ប្រសិនបើក្រុមហ៊ួទីបើកសមរភូមិថ្មីនៅក្នុងជម្លោះនេះ គោលដៅច្បាស់ក្រឡែតមួយគឺច្រកសមុទ្រ Bab al-Mandab នៅឆ្នេរសមុទ្រយេម៉ែន ដែលជាចំណុចយុទ្ធសាស្រ្តនៃការដឹកជញ្ជូន និងជាផ្លូវទឹកដ៏តូចចង្អៀតសម្រាប់គ្រប់គ្រងចរាចរណ៍តាមសមុទ្រឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសដ៏សំខាន់រួចមក។

សម្ព័ន្ធមិត្តស៊ីអ៊ីត របស់អ៊ីរ៉ង់នៅលីបង់ និងអ៊ីរ៉ាក់ បានចូលរួមសង្គ្រាមក្នុងតំបន់រួចទៅហើយ ប៉ុន្តែក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែនមួយនេះ ដែលមានអាវុធទំនើបៗ និងមានសមត្ថភាពវាយប្រហារប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ក៏ដូចជាបង្កការរំខានយ៉ាងខ្លាំងដល់នាវាចរណ៍ជុំវិញឧបទ្វីបអារ៉ាប់ មិនទាន់បានឈានជើងចូលសមរភូមិនេះនៅឡើយទេ។

មេដឹកនាំហ៊ួទីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ ក្រុមនេះត្រៀមលក្ខណៈរួចជាស្រេចផ្នែកយោធាជាមួយរាល់ជម្រើសទាំងអស់។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់កំពុងធ្វើបានយ៉ាងល្អ និងកំពុងយកឈ្នះសត្រូវជារៀងរាល់ថ្ងៃ ហើយសមរភូមិកំពុងដំណើរការទៅតាមទិសដៅរបស់ខ្លួន។ ប៉ុន្តែប្រសិនបើមានអ្វីមួយផ្ទុយពីនេះកើតឡើង នោះក្រុមហ៊ួទីនឹងធ្វើការវាយតម្លៃឡើងវិញ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm