មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌ សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភ តង់ចំនួន២០០ គិតជាថវិកាចំនួន ៣០០០ដុល្លារ ទឹកសុទ្ធចំនួន១០០០យួរ និងថវិកាចំនួន ពីរលានរៀលជូនដល់កងពលសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព និងសម្រាប់នាំយកបន្តទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ លោកឧត្តមសេនីយ៍បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ»ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕ អត្ថបទ៖ បាន ចក់



