បាល់ទាត់៖ ទង់ជាតិនៃប្រទេសកាណាដា ព័រទុយហ្កាល់ ប៉ូឡូញ ម៉ារ៉ុក ទុយនេស៊ី សេណេហ្កាល់ ហ្កាណា អេក្វាដ័រ និងកាមេរូនត្រូវបានបង្ហូតឡើងនៅប្រទេសកាតា តំណាងឱ្យប្រទេសដែលបានកក់កៅអីនៅ World Cup 2022។

នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ FIFA World Cup 2022 លោក Nasser Al Khater បានស្វាគមន៍ទូតនៃប្រទេសដែលបានធានាកៅអី World Cup ដែលបានចូលរួមក្នុងពិធីដ៏ពិសេសមួយនៅថ្ងៃពុធម្សិលមិញ មុនការចាប់ឆ្នោតផ្លូវការដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ។ នៅពេលដែល FIFA និងប្រទេសម្ចាស់ផ្ទះ Qatar រៀបចំកម្មវិធីចាប់ឆ្នោតនៅថ្ងៃសុក្រ កៅអី ៣ ក្នុងចំណោម ៣២ នៅចំហនៅឡើយដោយសារតែកម្មវិធីប្រកួតជម្រុះរយៈពេល ៣ឆ្នាំត្រូវបានពន្យារដោយសារវិបត្តិកូវីដ-១៩ បូករួមទាំងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ បញ្ជីពេញលេញ ៣២ក្រុមនឹងមិនត្រូវបានដឹងទេរហូតដល់យ៉ាងហោចណាស់ថ្ងៃទី១៤ ខែមិថុនា នៅពេលដែលការប្រកួតជម្រុះអន្តរទ្វីបបញ្ចប់ក្នុងប្រទេសកាតា៕
អត្ថបទ៖នាង សុភាវុធ