បេឡារុស ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពជាមួយលោក Kim Jong Un ខណៈសរសើរភាពអស្ចារ្យរបស់កូរ៉េខាងជើង

2026/03/27 06:07:22 pm        90

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ២៧មីនានេះថា ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពង្រឹងទំនាក់ទំនងប្រទេសរបស់ខ្លួន ដោយចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយកាលពីថ្ងៃព្រហស្បតិ៍ ២៦មីនា សប្ដាហ៍នេះ។

លោកLukashenko បានសរសើរមេដឹកនាំកំពូលរូបនេះ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងព្យុងយ៉ាង។ លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបេឡារុសថា លោកអាចប្រាប់ថា លោក Kim គឺជាមិត្ត ប្រទេសរបស់អ្នកមានអនាគតដ៏អស្ចារ្យជាមួយប្រជាជនដែលខិតខំប្រឹងប្រែង និងមានវិន័យបែបនេះ។

លោកបន្តថា ហើយរឿងទីពីរដែលរូបលោកបានមើលឃើញគឺ អ្នកមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាង ហើយអ្នកធ្វើបានល្អជាងអ្នកដទៃ។

លោក Kim បានឆ្លើយតបដោយនិយាយថា មេដឹកនាំទាំងពីរមានជំហរស្រដៀងគ្នាលើបញ្ហាអន្តរជាតិ និងបានរិះគន់ប្រទេសលោកខាងលិចចំពោះផ្នត់គំនិតអន្តរាគមន៍របស់ពួកគេ។ លោកថាពួកលោកប្រឆាំងនឹងសម្ពាធខុសច្បាប់លើបេឡារុសពីលោកខាងលិច ហើយបង្ហាញការគាំទ្រ និងការយោគយល់ចំពោះវិធានការដែលធ្វើឡើងដោយថ្នាក់ដឹកនាំបេឡារុស ដើម្បីធានាស្ថិរភាពសង្គម-នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Lukashenko និងលោក Kim គឺជាសម្ព័ន្ធមិត្តលេចធ្លោចំនួនពីររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយប្រទេសទាំងពីរបានផ្តល់ការគាំទ្រផ្នែកភស្តុភារ ឬយោធាសម្រាប់សង្គ្រាមពេញបន្ទុករបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm