ចិន ចាត់វិធានការបន្ថយសម្ពាធសិក្សាលើសិស្ស រួមទាំងការហាមសាលាមិនឱ្យដាក់កិច្ចការផ្ទះច្រើនពេក

2026/03/27 06:20:38 pm        60

ក្រសួងអប់រំចិន នៅថ្ងៃសុក្រ (២៧ មីនា) នេះ បានប្រកាសពីក្របខណ្ឌមួយ ដើម្បីលើកកម្ពស់សុខភាពរាងកាយ និងផ្លូវចិត្តរបស់សិស្សានុសិស្ស ជាមួយនឹងវិធានការជាច្រើនដែលរួមមាន ការហាមឃាត់សាលារៀនមិនឱ្យដាក់កិច្ចការផ្ទះច្រើនហួសហេតុ និងការរំលោភលើពេលវេលាសម្រាករបស់សិស្ស ពោលគឺមិនឱ្យបង្រៀនក្នុងម៉ោងចេញលេងនោះទេ។

សេចក្តីថ្លែងការណ៍ពីក្រសួង លើបណ្តាញសង្គម WeChat ផ្លូវការរបស់ខ្លួន បាននិយាយថា សាលារៀនត្រូវហាមឃាត់មិនឱ្យរៀបចំការប្រឡងញឹកញាប់ពេក និងបង្កើន «បន្ទុកសិក្សាលើសិស្ស» នោះឡើយ។

ការប្រកាសនេះធ្វើឡើង ខណៈដែលអាជ្ញាធរកំពុងព្យាយាមកាត់បន្ថយសម្ពាធសិក្សា និងកែលម្អសុខភាពផ្លូវចិត្តរបស់សិស្ស ដោយងាកចេញពីអាកប្បកិរិយាជាប្រពៃណីរបស់ចិន ដែលតម្រូវឱ្យកុមារខិតខំសិក្សា និងទទួលបានចំណាត់ថ្នាក់ល្អ។ ក្រុមអ្នកជំនាញនិយាយថា លំហាត់កិច្ចការផ្ទះច្រើនហួសហេតុ គឺជារឿងធម្មតាទៅហើយនៅក្នុងសាលារៀនទូទាំងប្រទេសចិន ដែលនាំឱ្យមានការគេងមិនបានគ្រប់គ្រាន់ និងបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តកាន់តែខ្លាំងឡើង។

ខ្លឹមសារមួយចំនួនក្នុងសេចក្តីជូនដំណឹងនោះនិយាយថា សាលាបឋមសិក្សា និងមធ្យមសិក្សា ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រឡងគ្រប់ប្រភេទសម្រាប់គោលបំណងជ្រើសរើសសិស្ស ហើយសាលារៀនត្រូវបានហាមឃាត់មិនឱ្យផ្តល់រង្វាន់ ឬដាក់ទណ្ឌកម្មដល់គ្រូបង្រៀន ចំពោះការ «ផ្សព្វផ្សាយ» អ្នកដែលមានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងចូលមហាវិទ្យាល័យ។ សាលារៀនក៏មិនត្រូវ «រំលោភលើពេលសម្រាករបស់សិស្ស ឬហាមឃាត់សិស្សមិនឱ្យចេញពីថ្នាក់រៀនក្នុងម៉ោងចេញលេង» ដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm