កីឡាករអុកចត្រង្គ ៨៨ រូប ចូលរួមជម្រុះការប្រកួតអុកចត្រង្គ នគរសង្រ្កាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

2026/03/27 06:25:24 pm        105

ការប្រកួតជម្រុះកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួម ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានកីឡាករ ១១៦ រូប មកពីទូទាំង​ប្រទេស​ចូល​រួមប្រកួតប្រជែងស្វែងរកបេក្ខភាពជើងខ្លាំង ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត ដែលធ្វើឡើង នៅថ្ងៃទី ២៥-២៩ ខែមីនា ឆ្នាំ២០២៦ ទីស្នាក់​ការ​គណៈ​កម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

ក្នុងពិធីបើកការប្រកួត ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គនគរសង្ក្រាន បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិត សាធារណៈជនចូលរួមការប្រកួតអបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

អនុប្រធានរូបនេះ បានបន្តថា ការប្រកួតនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរ មួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ហូយ សូណា អគ្គរង សហព័ន្ធកីឡាអុកចត្រង្គ បានឲ្តដឹងថា ការប្រកួតវគ្គជម្រុះនេះមានកីឡាករចូលរួមសរុប ៨៨នាក់ ដោយត្រូវប្រកួតចាញ់ធ្លាក់នៅវគ្គបឋម ជម្រុះបន្តរហូតជ្រើសរើសយកកីឡាករតែ៨នាក់ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី ពានរង្វាន់អុកចត្រង្គនគរសង្ក្រាន។

សូមជម្រាបថា ការប្រកួត កម្រិតសាធារណជន និងកម្រិតកុមារ គឺដើម្បីចូលរួមព្រឹត្តិការណ៍ នគរសង្ក្រាន្ត” នាពេលខាងមុខ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា៕



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm