យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាចាប់ផ្តើមដោយមានក្រុមហ៊ុនទេសចរណ៍ជាច្រើនក្នុងតំបន់អាស៊ាន

2026/03/27 07:30:46 pm        245

យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក រយៈពេលពេញមួយឆ្នាំ ដែលសហការរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ បានចាប់ផ្តើមដំណើរការ ដោយមានបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយមាតិទេសចរណ៍ដែលមានឥទ្ធិពលជាច្រើន នៅក្នុងតំបន់អាស៊ាន អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍CTM និងទស្សនាកម្ពុជា។

បើតាមលោក ម៉េត សុជាតិ តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែមីនានេះថា ដូចការគ្រោងទុក នៅថ្ងៃនេះ គ្រប់បណ្តាក្រុមហ៊ុនទេសចរណ៍ និងតំណាងបណ្តាញផ្សព្វផ្សាយមាតិការដ៏មានឥទ្ធិពល មកពីប្រទេសឥណ្ឌូនេស៊ី សឹង្ហបូរី និងម៉ាឡេស៊ី និងប្រទេសនានាទៀត នៅក្នុងតំបន់អាស៊ាន សរុបប្រមាណជាង៤០ ស្ថាប័ន បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM ២០២៦ អមដោយមានការធ្វើដំណើរតាមខែ្សទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប រយៈពេល ៦យប់ ៧ថ្ងៃ។

លោក បណ្ឌិត ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក រយៈពេល១ឆ្នាំពេញដែលធ្វើឡើងជាសេរី អមដោយមានការរៀបចំព្រឹត្តិការណ៍ជំនួបធុរៈកិច្ចទេសចរណ៍កម្ពុជា CTM និងរៀបចំខ្សែទស្សនៈកិច្ចសិក្សាស្វែងយល់ក្នុងសក្តានុពលទេសចរណ៍កម្ពុជា នៅក្នុងដំណាក់កាលដំបូងនេះ គឺផ្តោតសហការអញ្ជើញបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយទេសចរណ៍ល្បីៗនៅតំបន់អាស៊ានអញ្ជើញចូលរួម ហើយដំណាក់កាលខែបន្តបន្ទាប់ទៀត សមាគម នឹងអញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិជាអ្នកទិញ និងតំណាងបណ្តាញផ្សព្វផ្សាយល្បីៗ តាមប្រទេសនានាទៀត នៅតំបន់អឺរ៉ុប អាមេរិច ចិន កូរ៉េ ឥណ្ឌា និងប្រទេសនានាទៀត អញ្ជើញមកកម្ពុជាចូលរួមព្រឹត្តិការណ៍ដូចគ្នានេះដែរ។

លោកបណ្ឌិតថា យុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកនេះ គឺមានបំណងសំខាន់ជំរុញក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានាដែលជាភាគីអ្នកទិញមកពីក្រៅប្រទេស និងក្រុមហ៊ុនទេសចរណ៍ដែលជាភាគីអ្នកលក់នៅក្នុងប្រទេស ទទួលបានឱកាសជួបគ្នា ពិភាក្សាគ្នាភ្ជាប់ដៃគូ ទំនាក់ទំនាក់អាជីវកម្មទេសចរណ៍ រួមគ្នាផ្សាយផ្សាយគោលដៅទេសចរណ៍កម្ពុជា សហការលក់កញ្ចប់ទេសចរណ៍កម្ពុជានៅក្រៅប្រទេស និងនាំគ្នាភ្ញៀវទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា នៅឆ្នាំក្រោយៗទៀត។

លោកបណ្ឌិត ធួន ស៊ីណាន ថ្លែងថា បន្ទាប់ពីការរៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះរួច ក្នុងរយៈពេល៦ខែបន្ទាប់ រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់អាស៊ានមកទស្សនាកម្ពុជាកាន់តែច្រើន ហើយក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំបន្ទាប់ រំពឹងមានភ្ញៀវទេសចរអន្តរជាតិ បណ្តាប្រទេសនៅតាមតំបន់អឺរ៉ុប អាមេរិក និងនៅកូរ៉េជាដើម នឹងមានទស្សនាកម្ពុជាកាន់តែច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm