អត្តពលិកប្តូរភេទត្រូវបានហាមមិនឱ្យចូលរួមវិញ្ញាសានារី ក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិ

2026/03/27 08:37:06 pm        62

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) ថា មានតែអត្តពលិកមានភេទស្រីតាមជីវសាស្ត្រ ដែលត្រូវបានកំណត់ភេទតាមរយៈការធ្វើតេស្តពិនិត្យហ្សែនតែម្តងគត់ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍ប្រភេទនារី នៅក្នុងការប្រកួតកីឡាអូឡាំពិក។

ច្បាប់ថ្មីនេះ គឺស្មើនឹងការហាមឃាត់អត្តពលិកប្តូរភេទ មិនឱ្យចូលរួមប្រកួតក្នុងវិញ្ញាសាប្រភេទនារីនៅអូឡាំពិក។ កាលពីមុន អត្តពលិកប្តូរភេទមានសិទ្ធិចូលរួមប្រកួតបាន ដរាបណាមានការអនុញ្ញាតពីសហព័ន្ធកីឡារៀងៗខ្លួន។

បន្ទាប់ពីដំណាក់កាលពិគ្រោះយោបល់រយៈពេល ១៨ខែមក គណៈកម្មាធិការ IOC បានបើកបង្ហាញគោលការណ៍របស់ខ្លួនសម្រាប់ការប្រកួតកីឡាអូឡាំពិក អូឡាំពិកយុវជន និងការប្រកួតជម្រុះនានា។

គោលការណ៍នេះ ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងត្រូវយកទៅអនុវត្តដោយសហព័ន្ធកីឡាអន្តរជាតិ ហើយនឹងក្លាយជាច្បាប់សកលសម្រាប់អ្នកប្រកួតប្រជែងក្នុងវិស័យកីឡាស្រ្តីកម្រិតខ្ពស់ បន្ទាប់ពីការប្រើប្រាស់បទបញ្ញត្តិខុសៗគ្នាអស់ជាច្រើនឆ្នាំ ដែលបង្កឱ្យមានភាពចម្រូងចម្រាសធំៗកើតឡើង។

IOC បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា រាល់អត្តពលិកទាំងអស់ដែលចង់ជម្រុះ ឬចូលរួមក្នុងព្រឹត្តិការណ៍ប្រភេទនារី ចាប់ពីការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក (ឬហៅថា LA2028) តទៅ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តហ្សែន SRY ដើម្បីកំណត់សិទ្ធិចូលរួម។ IOC បានបញ្ជាក់ថា នឹងមានការលើកលែងសម្រាប់ករណីកម្រនៃការវិវត្តផ្នែកភេទ។ ចំពោះអត្តពលិកដែលមានលទ្ធផលតេស្តហ្សែន SRY វិជ្ជមាន នឹងនៅតែបន្តទទួលបានការដាក់ឱ្យចូលរួមក្នុងប្រភេទចំណាត់ថ្នាក់កីឡាផ្សេងទៀតដែលពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm