យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានវាយប្រហារគោលដៅផលិតអាវុធអ៊ីរ៉ង់ជាង ១០០០ កន្លែង ខណៈដែលខ្លួនកំពុងបង្កើនការវាយប្រហារលើឧស្សាហកម្មយោធារបស់ទីក្រុងតេអេរ៉ង់។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើឧស្សាហកម្មផលិតអាវុធរបស់របបភេរវកម្មអ៊ីរ៉ង់»។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើង «ដើម្បីបំផ្លាញសមត្ថភាពផលិតអាវុធរបស់របបអ៊ីរ៉ង់» ដោយកំណត់គោលដៅជាប្រព័ន្ធលើខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីកាត់បន្ថយសមត្ថភាពផលិត ការអភិវឌ្ឍ និងការស្រាវជ្រាវរបស់អ៊ីរ៉ង់នៅក្នុងឧស្សាហកម្មយោធាទាំងមូលរបស់ប្រទេសនេះ ។

ការប្រកាសនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចាដែលមានគោលបំណងបញ្ចប់ជម្លោះ កំពុងដំណើរការ «ល្អណាស់» ហើយបានពន្យារពេលកំណត់របស់លោកសម្រាប់ការវាយប្រហារដែលអាចកើតមានលើរោងចក្រថាមពលអ៊ីរ៉ង់ចំនួន ១០ថ្ងៃ។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត។ អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនដែលបានកំណត់គោលដៅទៅលើមូលដ្ឋានទ័ព និងគ្រឿងយុទ្ធោបករណ៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា៕