ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន មិនមែនជាសង្គ្រាមរបស់សហរដ្ឋអាមេរិកទេ។

លោកប្រធានាធិបតីអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖«នៅពេលដែលខ្ញុំបានឮមេដឹកនាំប្រទេសអាល្លឺម៉ង់និយាយថា«ជម្លោះនេះគឺមិនមែនជាសង្គ្រាមរបស់យើងទេ។ នោះហើយគឺជាមូលហេតុដែលខ្ញុំបាននិយាយថា ជម្លោះអ៊ុយក្រែន គឺមិនមែនជាសង្គ្រាមរបស់យើងទេ»។ យើងបានជួយ ប៉ុន្តែជម្លោះនេះ គឺមិនមែនជាសង្គ្រាមរបស់យើងទេ»។ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា៖«ខ្ញុំគិតថា នេះគឺជាសេចក្តីថ្លែងការណ៍មិនសមរម្យមួយដែលមិនគួរត្រូវបានធ្វើឡើងទេ ប៉ុន្តែលោកបានធ្វើវា»។
អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lars Klingbeil បាននិយាយពីមុនថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះការចរចាជាមួយអ៊ីរ៉ង់ ហើយបាន សម្តែងការសង្ស័យអំពីថាតើប្រតិបត្តិការយោធាប្រឆាំងនឹងសាធារណរដ្ឋឥស្លាមស្របតាមច្បាប់អន្តរជាតិឬអត់។ លោក Klingbeil បានសង្កត់ធ្ងន់ថា៖«ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា នេះមិនមែនជាសង្គ្រាមរបស់យើងទេ។ យើងនឹងមិនចូលរួមក្នុងសង្គ្រាមនេះទេ»៕
