បុណ្យភូមិអ័រគីដេ លើកទី២ឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ និងល្បែងកម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ដ៏សម្បូរបែប

2026/03/27 09:57:10 pm        112

នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែល​ធ្វើ​ឡើង​ដើម្បី​ចូល​រួម​អភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និង​ការ​ជួប​ជុំ​របស់​ញាតិ​មិត្ត​ពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការ​គោរពដឹ​ង​គុណ​ដល់​វីរៈ​កង​ទ័ព​ជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាន​មាន​ប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារ​ព្ធ​បុណ្យ​ភូមិ​អ័រ​គីដេ​លើក​ទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញ​ទំហឹង​លើការ​រៀប​ចំ​បុណ្យ​ភូមិ​អ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ ក៏​បាន​បន្ត​រៀប​ចំកម្មវិធីឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។

លោក​បានបន្តថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និង​រួម​ចំណែក​ក្នុង​ការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុប​មិន​។ ក្រុមហ៊ុនប្តេជ្ញាថា នឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និង​ផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និង​សុខ​មាលភាព​ជូន​ដល់អតិថិជន។

លោក ណា សុធី តំណាងអ្នកភូមិ អ័រគីដេ ដឹរ៉ូយ៉ាល់ បានលើកឡើងថា ពិតជាសប្បាយ​រីក​រាយ​ជា​ខ្លាំង​ ព្រោះតាមរយៈកម្មវិធីនេះ ក្រៅពីការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ក៏​បាន​ជំរុញ​ឱ្យ​អ្នក​ភូមិអ័រគីដេទាំងអស់ បានជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងការរាំលេងកំសាន្តជាដើម ដើម្បី​បង្កើតភាពស្និទ្ធស្នាល និងបង្ហាញការរាប់អានគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចជា ជា​ពិសេស​ចង់​បង្ហាញនូវកេរ្តិ៍វប្បធម៌ និងប្រពៃណីខ្មែរ ជូនដល់ភ្ញៀវអន្តរជាតិឱ្យបានស្គាល់ និងដឹង​ផង​ដែរ​។

សូមជម្រាបជូនថា ពិធីបុណ្យភូមិ អ័រគីដេ២០២៦ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ និង២៨ ខែ​មីនា ឆ្នាំ២០២៦ ស្ថិតនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ កម្មវិធីនេះ ក្រៅពីការជួបជុំគ្នាលេងល្បែងប្រជាប្រិយ និង​ការ​រាំ​លេង​កម្សាន្ត​ជាដើមនេះ ក៏មានរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិត​ផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ។

ដើម្បី​អបអរពិធីបុណ្យភូមិអ័រគីដេ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជា​ច្រើន​ដូច​ខាងក្រោម៖

- គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃ​ពិសេស​បង់​ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមាន​ខុន​ដូ​ដ៏​ស៊ីវីល័យ​ជាមួយ​នឹង​អាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​មួយ​ជំហាន​ទៅ​កាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិន​បាច់​ចាំ​សំណង់​យូរ​ទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។

- គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជា​គម្រោង​ដ៏​ធំ​ស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិ​សម្រាប់​បង​ៗ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ស័ក្តិ​សម​សម្រាប់​គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគម​ន៍​ចម្រុះ​ និង​សម្បូរ​បែប​មាន​សួន​ធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការ​បង់​ប្រាក់​ត្រឹម ៨៨៨ដុល្លារ /ខែ។

- គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោង​ដែល​មាន​ចង្ងាយ​ត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់ ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់​ពី​ផ្ទះវីឡាដែ​ល​មាន​ឯកជន​ភាព​ដល់​ផ្ទះ​អាជីវកម្ម​ដែល​លោក​អ្នក​អាច​ទិញ​សម្រាប់​រស់នៅ ​និង​ធ្វើ​អាជីវកម្ម​រួម​គ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ។

ក្រុមហ៊ុន ​អ័រគីដេ ឌីវែឡុបម៉ិន បានបញ្ជាក់ទៀតថា រាល់ការកក់ផ្ទះណាមួយ ក៏នឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm