ថ្ងៃដំបូងនៃបុណ្យទន្លេ លើកទី១០ ខេត្តក្រចេះ ចាប់ផ្ដើមជាមួយព្រឹត្តិការណ៍កីឡា

2026/03/27 10:10:43 pm        427

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្ម​វិធី​រត់​កម្សាន្ដ​មហាជន​ចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។

កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែល​បាន​បង្ហាញ​នូវទឹកសប្បាយរីករាយ ក្នុងការចូលរួម​អបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ។​

ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែល​ទាក់​ទាញ​ការ​ចូលរួ​ម​យ៉ាង​ច្រើន​ពីប្រជាពលរដ្ឋ ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែល​ជំរុញឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទន្លេ ក៏ដូច​ជា​វិស័យ​ទេសចរណ៍ ជាពិសេសនៅខេត្តក្រចេះ ដែលទើបបើកដំណើរការសាងល្បងនូវស្ពានថ្មី ចិត្រ​បូរី-ព្រែកប្រសព្វ ដែលកាត់ទន្លេមេគង្គជាដើម។

សម្រាប់ថ្ងៃដំបូង នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នេះដែរ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​​ក្រចេះ បានរៀបចំនូវកម្មវិធីអមជាបន្ដបន្ទាប់ ក្នុងកម្មវិធីកីឡា ក្រៅពីការរត់កម្សាន្ដ ក៏មាន​ការ​បើក​ឲ្យ​លេង​កីឡាប្រជាប្រិយ និងកីឡាមហាជន ដូចជាលេងអុក លេងរែក លេងបាយខុំ លោត​ម៉ឹក ​និងវាយសីជាដើម ដែលទទួលបានការគាំទ្រ និង​លេង​កម្សាន្ដ​ជា​ច្រើន​ពី​ប្រជា​ពលរដ្ឋ​គ្រប់​វ័យ​។

លើសពីនេះ ក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ ក៏បានរៀបចំនូវសិក្ខាសាលា ស្ដីពី​ការ​អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែល​ប្រព្រឹត្តិ​ទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយ​មានការចូលរួមពីយុវជន សិស្ស-និស្សិត និងប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm