យុវជន​មី​យ៉ាន់​ម៉ា​ឆ្លើយ​តប​ដោយ​ប្រើ​គ្រាប់​បែក​ភ្លើង​ទៅ​លើ​កង​ទ័ព​ដែល​បើក​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​ពិត​នៅ​ក្រុង​យ៉ាង​ហ្គោ​ន

2021/04/27 09:59:58 am        671

មីយ៉ានម៉ា៖ ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ របស់​សហ​ភាព​មី​យ៉ាន​ម៉ា​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន បាន​គប់​គ្រាប់​បែក​ភ្លើង​កែច្នៃ​ទៅលើ​កងទ័ព ​បន្ទាប់ពី​អ្វី​ដែល​ទំនងជា​មានការ​បាញ់​ប្រហា​រ ​ដោយ​កាំភ្លើង​គ្រាប់​ពិត​កាលពី​ថ្ងៃ​ពុធ​។ ​វីដេអូ​ពី​ស្រុក ​Insein ​នៃ​អតីត​រដ្ឋធានី​មួយ​នេះ បាន​បង្ហាញ​ពី​ក្រុម​បាតុករ​រត់​ភៀស​ខ្លួន​ភ្លាមៗ ​នៅ​ពេល​លឺ​ស្នូរ​សំឡេង​គ្រាប់កាំភ្លើង​ មុន​ពេល​រត់​រក​កន្លែង​លាក់ខ្លួន​នៅ​ពីក្រោយ​របាំង​ការពារ​ បាវ​ខ្សាច់​ដែល​បាន​លើក​គរ​លើ​គ្នា​ខ្ពស់​ៗ​។​

អ្នកខ្លះ​បាន​គប់​គ្រាប់បែក​ភ្លើង​កែច្នៃ​ផលិត​ចេញពី​ដប​កែវ ដែល​ផ្ទុក​ពេញ​ដោយ​សាំង​រំលង​របាំង​ការពារ ហើយ​អ្នក​ខ្លះ​ទៀត​បាន​បាញ់​ដោយ​ប្រើ​ចម្ពាម មុន​ពេល​កងទ័ព​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ទៅលើ​ពួកគេ​។​ ការ​គប់​ឧបករណ៍​ប្រើ​ដោយ​ភ្លើង​របស់​ក្រុម​បាតុករ ​ហាក់​មិន​មាន​ប្រយោជន៍​ទេ ព្រោះ​កងទ័ព​នៅ​ឆ្ងាយ​ពី​ពួកគេ​ ដែល​មិន​អាច​គុប​ទៅដល់ ប៉ុន្តែ​វា​អាច​បង្ហាញ​ពី​វិធី​បង្ក្រាប​កាន់តែ​សាហាវ​របស់​យោធា​ ក្នុងចំណោម​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ ស្រប​ពេល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បង្ក្រាប ​រប​ស់​កងកម្លាំង​នគរបាល ​និង​កងទ័ព​បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​។​ ​កាលពី​ថ្ងៃអាទិត្យ ​យ៉ាងហោចណាស់​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ចំនួន ៣៤​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​យ៉ាង​ហ្គោ​ន ​ទោះបីជា​តួលេខ​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ក៏ដោយ​។​

​ចំណែក​នៅ​សង្កាត់​ Dawei វិញ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ បាន​ចូលជា​កម្លាំង​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន ​នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​ ដោយមាន​មនុស្ស​រាប់​រយ​នាក់​មកពី​ភូមិ​ចំនួន​២ ​នៅ​សង្កាត់​នេះ​រួមគ្នា​ដើម្បី​អំពាវនាវ​ឱ្យ​យោធា​ចុះ​ចេញពី​តំណែង ​និង​ដើម្បី​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​វិលត្រឡប់​។​ ​ក្រុម​អ្នក​តវ៉ា​រាប់បញ្ចូល​ទាំង​ព្រះសង្ឃ​ ប្រឆាំង​នឹង​ការ​ដណ្ដើម​ក្ដោប​ក្ដាប់​របស់​យោធា​ នៅ​សហភាព​មី​យ៉ាន់​ម៉ា ​បាន​វិលត្រឡប់​ទៅ​តវ៉ា​នៅ​តាម​ផ្លូវ​វិញ​នានា​កាលពី​ថ្ងៃ​ពុធ ​ទោះបីជា​មានការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅលើ​បាតុកម្ម​ស្ងៀមស្ងាត់​ ដែល​មាន​ចំនួន​កាន់តែ​កើន​ឡើង​ក្ដី ដោយមាន​អ្នកដើរ​ក្បួន​ជាច្រើន​នៅ​តាម​ទីប្រជុំជន​សំខាន់ៗ និង​ទីក្រុង​មួយ​ចំនួន​ក្នុង​នោះ​មាន​ក្រុង Mandalay ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm