ដោយធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃការចរចារវាងសមាជិកសភារុស្ស៊ី និងអាមេរិក លោក Boris Chernyshov សមាជិកគណៈប្រតិភូសភា និងជាអនុប្រធានសភាជាន់ទាប បានប្រាប់សារព័ត៌មាន TASSថា សមាជិកសភាអាមេរិកមួយចំនួនមានសុទិដ្ឋិនិយមអំពីទំនាក់ទំនងជាមួយរុស្ស៊ី ហើយកិច្ចប្រជុំលើកដំបូង បានបង្ហាញថា ជាជោគជ័យមួយ។

លោក Chernyshov បាននិយាយថា៖ ការសន្ទនាបានចាប់ផ្តើមដោយជោគជ័យ។ ជាការពិតណាស់ គ្មានអ្វីអាចដោះស្រាយបានភ្លាមៗនោះទេ ប៉ុន្តែយើងឃើញថា សមាជិកសភាមួយចំនួន មានសុទិដ្ឋិនិយម និងមានឆន្ទៈក្នុងការពិចារណាអំពីអំណះអំណាង និងសំណើរបស់យើង»៕
