រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ France Televisionsថា សំណើដើម្បីបន្តការសន្ទនាអំពីស្ថិរភាពជាយុទ្ធសាស្ត្រដោយគ្មានការចូលរួមពីទីក្រុង ប៉ារីស និងទីក្រុងឡុងដ៍ គឺជាភាពទាល់ច្រក។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចជាសម្ព័ន្ធមិត្តចំពោះចក្រភពអង់គ្លេស និងបារាំង ខណៈដែលរុស្ស៊ី និងចិន - ដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំ «ឲ្យចូលរួមក្នុងការចរចាចុងក្រោយទាំងនេះ» មិនមានការប្តេជ្ញាចិត្តបែបនេះទេ។
លោកបានចង្អុលបង្ហាញថា «ដូច្នេះ ការនិយាយអំពីការបន្តការសន្ទនាលើការទប់ស្កាត់នុយក្លេអ៊ែរ និងស្ថិរភាពជាយុទ្ធសាស្ត្រ ដោយគ្មានចក្រភពអង់គ្លេស និងបារាំងចូលរួមនោះ គឺជាដំណើរការទាល់ច្រក»៕
