ក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានទាញអ្នករស់រានចេញពីគំនរបាក់បែកអគារ នៅទីក្រុងតេអេរ៉ង់ ស្របពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីក្រុងតូច-ធំរបស់អ៊ីរ៉ង់ នៅតែបន្ត ។
រូបភាពវីដេអូឃ្លីបឃើញ ក្រុមការងារជួយសង្រ្គោះ ដើរឆ្លងកាត់អគារ ហើយក្រុមជួយសង្រ្គោះនិយាយថា ប្រតិបត្តិការជួយសង្រ្គោះ បានធ្វើឡើងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ។
សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ការវាយប្រហារលើលំនៅដ្ឋានប្រជាពលរដ្ឋនៅទីក្រុងតេអេរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ។
យោធាអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃសុក្រនេះថា ពួកគេបានវាយប្រហារទីក្រុងតេអេរ៉ង់កាលពីយប់កន្លងទៅ ។
សហព័ន្ធកាកបាទក្រហម និងអឌ្ឍក្រុហមអន្តរជាតិនិយាយនៅថ្ងៃសុក្រនេះថា មណ្ឌលវេជ្ជសាស្រ្ត ឱសថ និងថែទាំសុខភាព ២៨៩កន្លែង បានរងការខូចខាត ជាមួយនឹងសាលារៀនប្រហែល ៦០០កន្លែង ហើយនិងស្ថាប័នអប់រំផ្សេងទៀត ៕