អ្នកស្រី Mohaddeseh Fallahat ចាំបានយ៉ាងច្បាស់ពេលដែលគាត់សិតសក់ឲ្យកូនៗរបស់គាត់នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ពាក់ស្បែកជើងឲ្យពួកគេ លើកកាបូបស្ពាយដាក់លើស្មារបស់ពួកគេ ថើបពួកគេជាការលាចុងក្រោយមុនពេលពួកគេចេញទៅសាលារៀន ។
អ្នកស្រី Fallahat និយាយប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាម Videolinkនាថ្ងៃសុក្រនេះថា នៅព្រឹកនោះដូចជាព្រឹកដទៃទៀតដែរ ។ គ្មានសញ្ញាណាមួយថាជាពេលចុងក្រោយនៃជីវិតរបស់ពួកគេនោះឡើយ ។

អ្នកស្រីនិយាយថា ពេលពួកគេដើរចេញពីមាត់ទ្វារផ្ទះ ពួកគេនិយាយថា ម៉ាកឆាប់មកទទួលកូន ចេញពីសាលា ។ វាជាឃ្លាដែលនិយាយរាប់ពាន់ដងក្នុងចិត្តរបស់គាត់នៅពេលឥឡូវនេះ ហើយរាល់ពេល ដែលគាត់នឹកឃើញ គាត់ពិតជាមានការឈឺចុកចាប់ខ្លាំងណាស់ ។
កូន ២នាក់របស់អ្នកស្រី Fallahat ស្ថិតក្នុងចំណោមមនុស្សជាង ១៧០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារសាលារៀន Shajareh Tayyebeh Girls ស្ថិតក្នុងទីក្រុង Minab នៅភាគខាងត្បូងអ៊ីរ៉ង់ អំឡុងពេលម៉ោងដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ។ ភាគច្រើននៃអ្នកស្លាប់ គឺជាសិស្សស្រី ៕
