អូទ្រីសនឹងហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៤ឆ្នាំ

2026/03/28 02:23:16 am        57


នៅថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសអូទ្រីស បានប្រកាសថា ឆាប់ៗនេះ ខ្លួននឹងហាមឃាត់ការប្រើប្រាស់សង្គម សម្រាប់កុមារអាយុក្រោម ១៤ឆ្នាំ ដោយនិយាយថា វាបានបង្កើតឲ្យមានទម្លាប់ញៀន ជំរុញដល់អំពើហិង្សា ផ្សព្វផ្សាយព័ត៌មានមិនពិត និងកំណត់ស្តង់ដារសម្រស់មិនប្រាកដនិយម។

អនុអធិការបតី លោក Andreas Babler បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «វាស្ទើរតែមិនអាចទៅរួចទេ សម្រាប់ឪពុកម្តាយក្នុងការគ្រប់គ្រងការប្រើប្រាស់របស់កូនៗរបស់ពួកគាត់ នៅលើវេទិកាទាំងនេះ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យពួកគេប្រើប្រាស់ជាប់ជានិច្ច»។

លោក Babler បានបន្តថា ប្រទេសដែលមានប្រជាជន ៩,២លាននាក់នេះ សង្ឃឹមថា នឹងអាចពង្ហាញពីច្បាប់ថ្មី «នៅដើមរដូវក្តៅនេះ» ដើម្បីឲ្យវាអាចចូលជាធរមាន «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកបាននិយាយថា ប្រទេសអូទ្រីសនឹងកំណត់គោលដៅវេទិកានានា ដែលប្រើ «ក្បួនដោះស្រាយ (Algorithms) ដែលបង្កើតជាការញៀន រកប្រាក់ចំណេញ និងមានផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់»។

លោក Babler បានបន្ថែមថា កុមារ «ត្រូវបានបណ្ដោយឲ្យប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងពិភពលោកមួយដែលពួកគេប្រឈមជាមួយ ឧទាហរណ៍ ដូចជាស្តង់ដារសម្រស់មិនប្រាកដនិយម ការជំរុញឲ្យមានអំពើហិង្សាកាន់តែខ្លាំង ព័ត៌មានក្លែងក្លាយ និងជាទីដែលពួកគេក៏ត្រូវបានទទួលឥទ្ធិពលពីមាតិការនានាផងដែរ»។ ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា នៅតែមិនទាន់មានការឯកភាពគ្នា ក្នុងចំណោមគណបក្សទាំង៣ នៅក្នុងរដ្ឋាភិបាលចម្រុះ ស្តីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ដែលនឹងត្រូវដាក់ឲ្យអនុវត្តនោះឡើយ។

ការពិសោធន៍រយៈពេល ៣សប្តាហ៍ «គ្មានទូរស័ព្ទចល័ត» ដែលដឹកនាំដោយក្រសួងអប់រំ និងពាក់ព័ន្ធនឹងសិស្សចំនួន ៧២.០០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ទើបតែបានបញ្ចប់នៅក្នុងប្រទេសអូទ្រីស។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Christoph Wiederkehr បានប្រាប់សន្និសីទសារព័ត៌មានថា៖ «មតិប្រតិកម្មដែលយើងទទួលបាន គឺថា នេះគឺជាបទពិសោធន៍ដកខ្លួនមួយប្រភេទ សម្រាប់សិស្ស ហើយពួកគេ ដឹងអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រើប្រាស់ហួសប្រមាណរបស់ពួកគេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm