ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា មានតែមីយ៉ាន់ម៉ាខ្លួនឯងតែប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយបានជោគជ័យ

2022/03/31 06:23:39 pm        507

ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា បញ្ហារបស់មីយ៉ាន់ម៉ា គឺមានតែមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដែលត្រូវដឹកនាំដោយផ្ទាល់ ទើបអាចស្វែងរកដំណោះស្រាយបានដោយជោគជ័យ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ជុំវិញទស្សនកិច្ចការងារលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេស កាលពីសប្តាហ៍មុន។

ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា ថា ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុននេះ កម្ពុជាបានជំរុញដល់មីយ៉ាន់ម៉ានូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាការចាប់ផ្តើមសម្រាប់ការចូលរួមរកដំណោះស្រាយជូនមីយ៉ាន់។ 

ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែង ដោយការជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការចចារទម្លុះភាពទាល់ច្រក ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តម ប្រាក់ សុខុន បន្តថា អ្វីដែលសំខាន់ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងកំណត់យកបញ្ហាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុត។

ទន្ទឹមគ្នានេះ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាជាមួយកម្ពុជាសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ លោកស្រី អះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ គឺជាពេលវេលាដ៏សមស្របបំផុត ដើម្បីជួយស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងារលេីកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយឯកឧត្តម មីង អោង ឡាំង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីសំខាន់ៗចំនួន៣រូបផ្សេងទៀត និងបានបង្ហាញការប្តេជ្ញារបស់កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចភាពមិនលំអៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។

ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានអះអាងថា ភាពបន្ទាន់ ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាដំបូងត្រូវផ្តោតសំខាន់បញ្ហាសំខាន់ៗចំនួន៣ គឺការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយនយោបាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់តែម្តង តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។(អត្ថបទ សេក ឧត្តម)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm