សារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ដោយបានបញ្ជាក់ថា ការដឹកជញ្ជូនទាំងអស់ចេញ-ចូលកំពង់ផែសម្ព័ន្ធមិត្ត និងអ្នកគាំទ្រសត្រូវអ៊ីស្រាអែល-អាមេរិក ទៅកាន់គោលដៅណាមួយ ត្រូវបានហាមផ្តាច់ ។
កងឆ្មាំ IRGC បន្តថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយការឆ្លងកាត់ណាមួយតាមផ្លូវទឹកមួយនេះ ប្រឈមនឹងវិធានការដ៏ម៉ឺងម៉ាត់ ។
សារព័ត៌មានរដ្ឋ រាយការណ៍ទៀតថា នាវាដឹកទូកុងតឺន័រ ៣គ្រឿ មកពីប្រទេសផ្សេងគ្នា បានបកក្រោយចេញពីច្រកសមុទ្រ Hormuz វិញ ក្រោយការព្រមានពីកងទ័ពជើងទឹកឆ្មាំបដិវត្តន៍របស់កងឆ្មាំ IRGC ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Minister Katz បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ ដោយនិយាយថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារលើតំបន់ដែលប្រើប្រាស់ ដើម្បីជួយក្នុងការវាយប្រហារមានគោលដៅលើជនស៊ីវិលអ៊ីស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសពីការបន្តឱសានវាទថ្មី សម្រាប់អ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រ Hormuz បើពុំដូច្នោះទេនឹងប្រឈមការបំផ្លិចបំផ្លាញរោងចក្រថាមពលរបស់ពួកគេ ក្រោយអ៊ីរ៉ង់ច្រានចោលសំណើ ១៥ចំណុចរបស់លោក ដើម្បីបញ្ជប់សង្រ្គាមដែលលោកបានបើកការវាយប្រហារជាមួយអ៊ីស្រាអែល ៕