ប្រជាពលរដ្ឋលីបង់រស់នៅក្នុងទីក្រុងកំពង់ផែ Tyre បាននិយាយា ពួកគេសូមធ្វើការបដិសេធន៍មិនព្រមចាកចេញពីទីក្រុងរងការខូចខាតមួយនេះជាដាច់ខាត ។
លោក Mohammed Wahbi គឺជាម្ចាស់ធុរកិច្ចសម្លៀកបំពាក់វ័យ ៤៥ឆ្នាំមួយរូប និងជាអ្នកស្រុករស់នៅក្នុងទីក្រុង Tyre និយាយថា ធុរកិច្ចទាំងអស់របស់ពួកយើង បានរងផលប៉ះពាល់រួចទៅហើយ ដោយសារសង្រ្គាមដំបូងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាលពីឆ្នាំ ២០២៤ ហើយឥឡូវរងផលប៉ះពាល់កាន់តែខ្លាំងទៀត នៅក្នុងសង្រ្គាមទី ២ ។
លោកថា ពួកយើងជួបការលំបាក ក្នុងការដឹកជញ្ជូនទំនិញរបស់ពួកយើង ដើម្បីឲ្យពួកយើងមានជីវិតដូចធម្មតាវិញ ។ ដូចអ្នកដឹងស្រាប់ហើយថា ស្ថានភាពសេដ្ឋកិច្ចនៅលីបង់ ពិតជាជួបការលំបាកខ្លាំងណាស់ ហើយពួកយើងមានអតិថិជននៅទូទាំងប្រទេសលីបង់ ។
លោកបន្តថា ពួកយើងបាត់បង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ។ ពួកយើងមានហាងដែលឥឡូវរាបដល់ដី ហើយហាងដទៃទៀតដែលនៅបន្តប្រតិបត្តិការ ក៏ក្លាយជាអគារបាក់បែកផងដែរ ។
លោក Wahbi បញ្ជាក់ថា ពួកយើងមិនអាចចាកចេញពីទីក្រុង Tyre បាននោះទេ តើឲ្យពួកយើងគួរទៅកន្លែងណា? គ្មានជម្រើសនោះទេ ។ បើសិនជាពួកយើងចាកចេញពីទីក្រុង Tyre សួរថាតើកន្លែងណាដែលពួកយើងគួរទៅនោះ? តើឲ្យពួកយើងទៅរស់នៅតាមផ្លូវឬ? ពួកយើងមិនទៅនោះទេ ។ លោកមិនចាកចេញពីទីក្រុង Tyre នោះទេ លោកសុខចិត្តស្លាប់នៅក្នុងទីក្រុង Tyre លោកមិនចាកចេញពីទីក្រុងមួយនេះជាដាច់ខាត ៕