ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់

2026/03/28 03:38:05 am        26


ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ជុំវិញការវាយប្រហារដ៏សាហាវ លើសាលាបឋមសិក្សាមួយកន្លែង ក្នុងប្រទេសអ៊ីរ៉ង់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយមានរដ្ឋមួយចំនួនសម្តែងការខឹងសម្បា ចំពោះហេតុការណ៍នោះ។

ការជជែកពិភាក្សាបន្ទាន់នៅក្រុមប្រឹក្សានេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានកោះប្រជុំដោយអ៊ីរ៉ង់ ដើម្បីពិភាក្សា អំពីការវាយប្រហារលើសាលា Shajareh Tayyebeh ដែលទីក្រុងតេអេរ៉ង់ បញ្ជាក់ថា បានសម្លាប់កុមារ និងគ្រូបង្រៀនជាង ១៧៥នាក់ អំឡុងថ្ងៃដំបូងនៃសង្គ្រាមក្នុងតំបន់រយៈពេលជិត ១ខែ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សារព័ត៌មាន Reuters បានរាយការណ៍ដំបូងគេកាលពីថ្ងៃទី៥ ខែមីនាថា អ្នកស៊ើបអង្កេតយោធាសហរដ្ឋអាមេរិកជឿថា វាទំនងជាកងកម្លាំងសហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវ ប៉ុន្តែមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយ ឬបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេនៅឡើយទេ។ ចាប់តាំងពីពេលនោះមក មន្ទីរបញ្ចកោណបានបង្កើនការស៊ើបអង្កេត។ អ៊ីស្រាអែលក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងស៊ើបអង្កេតហេតុការណ៍នេះ។

ប្រមុខសិទ្ធិមនុស្ស UN លោក Volker Turk បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចេញផ្សាយលទ្ធផល។ បន្ទាប់ពីមានកិច្ចប្រជុំជាមួយមន្ត្រីអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ លោកបាននិយាយតាមរយៈវីដេអូថា៖ «ត្រូវតែមានយុត្តិធម៌សម្រាប់គ្រោះថ្នាក់ដ៏គួរឲ្យតក់ស្លុតដែលបានកើតឡើសងនេះ»។

នៅពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ បេសកកម្មការទូតរបស់អ៊ីស្រាអែលប្រចាំ UN នៅទីក្រុងហ្សឺណែវ បានរិះគន់អ៊ីរ៉ង់ ចំពោះការវាយប្រហារលើជនស៊ីវិល នៅទូទាំងតំបន់។ ចំណែកបេសកកម្មសហរដ្ឋអាមេរិក បានបង្វែរសំណួរអំពីឧប្បត្តិហេតុនេះ និងស្ថានភាពនៃការស៊ើបអង្កេតទៅក្រសួងការបរទេស ដែលមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm