ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត

2026/03/28 03:42:17 am        513

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង បានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងបានប្រកាសសាលក្រមលេខ ៥៧ “ង” ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ១២នាក់ រួមមាន : 

១.ឈ្មោះ យន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ

២.ឈ្មោះ យឿន សុខុន ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ

៣.ឈ្មោះ សឿន រិទ្ធី ភេទប្រុស កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ជនជាតិខ្មែរ

៤.ឈ្មោះ ជី មករា ភេទប្រុស កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ

៥.ឈ្មោះ អៀង ប៉ុច ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ ជនជាតិខ្មែរ

៦.ឈ្មោះ យន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ

៧.ឈ្មោះ យន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ

៨.ឈ្មោះ យន សារួន ភេទប្រុស កើតថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ

៩.ឈ្មោះ ប៉ិ ពាវ ហៅ បាវ ភេទប្រុស កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ជនជាតិខ្មែរ

១០.ឈ្មោះ ស៊ូ ម៉េងទៀង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ

១១.ឈ្មោះ ទុយ ម៉ារីណែត ភេទស្រី កើតថ្ងៃទី២០ ខែមិនា ឆ្នាំ២០០២ ជនជាតិខ្មែរ

១២.ឈ្មោះ បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០០.០០០.០០០ (មួយរយ) លានរៀល ពីបទ៖ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសដែល មានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាម ៤០ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ និងកថាខណ្ឌទី៧ និងមាត្រា ៤៨ កថាខណ្ឌទី១, កថាខណ្ឌទី២, កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើរួមមាន៖ ថ្នាំញៀនសរុបទម្ងន់ ៤តោន ៤៨២គីឡូ និង ៦៦១ ក្រាម ក្នុងនោះ ប្រភេទ កេតាមីន (Ketamine) ចំនួន ៤១៥ដុំ ទម្ងន់ ៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទមេតំហ្វេតាមីន (Methamfetamine) ចំនួន៤០៨១ដុំ ទម្ងន់ ៤តោន ៧១គីឡូ និង១១៧ក្រាម ត្រូវសម្រេចរឹបអូស និង បំផ្លាញចោល តាមមាត្រា ៩៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

៣.បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ចំពោះជនជាប់ចោទដែលបានបទល្មើសគ្រឿងញៀនខាងលើនេះ ដើម្បីធានាឱ្យបាននៅសណ្តាប់ធ្នាប់សាធារណៈ ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm