នាយករដ្ឋមន្រ្តីកាតាមាននូវជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលកំពុងបន្តជាមួយអ៊ីរ៉ង់ ហើយនិងផលវិបាកនៅទូទាំងតំបន់ឈូងសមុទ្រ ។
ក្រសួងការបរទេសកាតា និយាយនៅថ្ងៃសុក្រនេះថា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al Thani ដែលជារដ្ឋមន្រ្តីការបរទេសកាតាដែរនោះ បានជួបជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Scott Bessent ។
ក្រសួងបន្តថា ពួកគេបានពិនិត្យមើលវិធីសាស្រ្ត ដើម្បីពង្រឹងកិច្ចសហប្រតិប្តតិការយុទ្ធសាស្រ្តជិតស្និតរវាងទីក្រុងដូហា និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសភាពជាដៃគូការពារជាតិ ដោយគិតគូរពីស្ថានភាពក្នុងតំបន់កំពុងជួបប្រទះ ។
ពួកគេបន្តទៀតថា ភាគីទាំង ២ បានធ្វើការសង្កត់ធ្ងន់ពីការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព និងការរក្សាលំហូរឧស្ម័នធម្មជាតិរាវ ពីរដ្ឋកាតា ទៅកាន់ទីផ្សារសកល ដើម្បីជាការគាំទ្រដល់សន្តិសុខថាមពលសកល ៕