ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក

2026/03/28 04:08:23 pm        152

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ, គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តឧត្តរមានជ័យ, បណ្តាមន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពនៃការអនុវត្តភារកិច្ចរយៈពេលពេញមួយឆ្នាំ២០២៥ និងបន្តដល់ត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ពីកិច្ចការដែលអាទិភាពអំឡុងជម្លោះព្រំដែន គឺត្រូវបានចាត់ទុកជាការងារស្នូល ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ។

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យគ្រប់ជាន់ថ្នាក់ ក្នុងការអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលាចំពោះសុខទុក្ខរបស់ប្រជាជនក្នុងជម្លោះព្រំដែន ដែលធ្វើឱ្យពួកគាត់បង្ខំចិត្តត្រូវជម្លៀសពីផ្ទះសម្បែងទៅមណ្ឌលសុវត្ថិភាព និងរហូតឈានមកទទួលជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំតាមរយៈផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី "ស្ងាត់តែមិនស្ងៀម" រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានខិតខំគ្រប់មធ្យោបាយ ដើម្បីទាមទារចំពោះការបាត់បង់ និងការខូចខាតរបស់ប្រជាជនតាមបណ្តោយព្រំដែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។

ជាមួយបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈផ្ទះរបស់អតីតយុទ្ធជនដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ការរៀបចំហែរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង និងការគាំទ្រដល់ជីវភាពប្រចាំថ្ងៃបន្ថែមពីការត្រៀមបង្កើតដីកសិកម្មផងដែរ។

បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តការគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក ក្នុងគ្រារាជរដ្ឋាភិបាលកំពុងខិតខំគ្រប់មធ្យោបាយទាំងការទូត និងផ្លូវច្បាប់អន្តរជាតិ ដើម្បីទាមទារ និងការពារឱ្យខាងតែបានចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។គិតមកទល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សរុបមានចំនួនជាង២០០គ្រួសារ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm