ក្រុមចោរព័ត៌មានវិទ្យាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានលួចចូលសារអេឡិចត្រូនិកផ្ទាល់ខ្លួនរបស់នាយក FBI

2026/03/28 04:40:04 pm        121

ការិយាល័យFBI បាននិយាយថា ក្រុមចោរព័ត៌មានវិទ្យាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានលួចចូលទៅក្នុងប្រអប់សារអេឡិចត្រូនិកផ្ទាល់ខ្លួនរបស់នាយក FBI លោក Kash Patel ដោយបានផ្សព្វផ្សាយរូបថតរបស់លោក និងឯកសារផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិត។

នៅលើគេហទំព័រ ក្រុមក្រុមចោរព័ត៌មានវិទ្យា Handala Hack Team បាននិយាយថា លោក Patel «បច្ចុប្បន្ននេះនឹងឃើញឈ្មោះរបស់លោកក្នុងចំណោមបញ្ជីជនរងគ្រោះដែលត្រូវបានលួចចូលមើលឯកសារដោយជោគជ័យ»។ ក្រុមចោរព័ត៌មានវិទ្យា បានចេញផ្សាយរូបថតផ្ទាល់ខ្លួនមួយចំនួនរបស់ លោក Patel កំពុងហិតក្លិន និងជក់ស៊ីហ្គា។

អង្គភាព FBI បានបញ្ជាក់ថា សារអេឡិចត្រូនិករបស់ លោក Patel ត្រូវបានគេកំណត់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យការិយាល័យ លោក Ben Williamson បាននិយាយថា «យើងបានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានទាក់ទងនឹងសកម្មភាពបែបនេះ» ហើយទិន្នន័យដែលពាក់ព័ន្ធ «មានលក្ខណៈប្រវត្តិសាស្ត្រ និងមិនពាក់ព័ន្ធព័ត៌មានរបស់រដ្ឋាភិបាល ទេ»។ ក្រុម Handala ដែលបង្ហាញខ្លួនជាក្រុមចោរព័ត៌មានវិទ្យា តាំងខ្លួនគាំទ្រប៉ាឡេស្ទីន ត្រូវបានអ្នកស្រាវជ្រាវលោកខាងលិចចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលត្រូវបានប្រើប្រាស់ដោយអង្គភាពចារកម្មតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ ថ្មីៗនេះ ក្រុម Handala បានអះអាងពីការលួចចូលប្រព័ន្ធទិន្ន័យរបស់ក្រុមហ៊ុនផ្តល់សេវាឧបករណ៍វេជ្ជសាស្ត្រនិងសេវាកម្ម Stryker មានមូលដ្ឋាននៅរដ្ឋ Michigan កាលពីថ្ងៃទី១១ ខែមីនា ដោយនិយាយថាពួកគេបានលុបទិន្នន័យក្រុមហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm