ក្រុមហ៊ូទី ព្រមាន «ត្រៀមខ្លួនប្រយុទ្ធ» ខណៈសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅតែបន្ត

2026/03/28 05:31:22 pm        112

ក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអន្តរាគមន៍ដោយ «យោធា» ប្រសិនបើប្រទេសនានាចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ឬប្រសិនបើសមុទ្រក្រហម ត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារលើសម្ព័ន្ធមិត្តរបស់ពួកគេ។

អ្នកនាំពាក្យយោធារបស់ក្រុម លោក Yahya Saree បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រថា «យើងបញ្ជាក់ថា យើងត្រៀមប្រយុទ្ធសម្រាប់អន្តរាគមន៍យោធាដោយផ្ទាល់» ប្រសិនបើសម្ព័ន្ធមិត្តថ្មីណាមួយចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោននិងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬប្រសិនបើសមុទ្រក្រហមត្រូវបានប្រើប្រាស់សម្រាប់ «ប្រតិបត្តិការអរិភាព» ប្រឆាំងអ៊ីរ៉ង់។

លោក Saree បាននិយាយថា ក្រុមហ៊ូទី បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើអ្វីដែលលោកហៅថាជាការកើនឡើងប្រឆាំងអ៊ីរ៉ង់នៅតែបន្ត ប៉ុន្តែមិនបាននិយាយថា អន្តរាគមន៍ណាមួយនឹងធ្វើឡើងក្នុងទម្រង់បែបណានោះទេ។

ការព្រមាននេះ បង្កើនការរំពឹងទុកនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ ជាពិសេសដោយសារតែសមត្ថភាពរបស់ក្រុមហ៊ូទី អាចវាយប្រហារគោលដៅឆ្ងាយហួសពីប្រទេសយេម៉ែន និងរំខានដល់ផ្លូវដឹកជញ្ជូនជុំវិញឧបទ្វីបអារ៉ាប់។ ក្រុមឧទ្ទាមយេម៉ែនមួយនេះ បានគ្រប់គ្រងរដ្ឋធានីសាណា និងនៅភាគពាយ័ព្យប្រទេសចាប់តាំងពីឆ្នាំ ២០១៤។ បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍របស់ខ្លួននៅតំបន់ហ្កាហ្សាក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ូទីបានកំណត់គោលដៅលើនាវានៅសមុទ្រក្រហម និងបានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដោយនិយាយថាពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនដែលរងការបាញ់ប្រហារនៅតំបន់ហ្កាហ្សា។


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm